សម្តេចតេជោ ហ៊ុន សែន អញ្ជើញចូលរួមពិសារបាយនៅក្នុងពិធីស្រាយបួស ខែរ៉ាម៉ាឌននៃបងប្អូនឥស្លាម-កម្ពុជា នៅវិហារធំឥស្លាម អាល់សាកាល

0
598

នៅល្ងាចថ្ងៃពុធ ៨រោច ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០១៨ នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នឹងអញ្ជើញចូលរួមក្នុងពិធីស្រាយបួសខែរ៉ាម៉ាឌន នៃសាសនាឥស្លាមកម្ពុជា នៅវិហារធំឥស្លាម អាល់សារកាល(វិហារបឹងកក់) ស្ថិតក្នុងសង្កាត់បឹងកក់ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

ការអញ្ជើញចូលរួមរបស់ សម្តេចតេជោនាយករដ្ឋមន្ត្រីជារៀងរាល់ឆ្នាំនៅក្នុងពិធីពិសារអាហារស្រាយបួស ជាមួយបងប្អូនខ្មែរឥស្លាម គឺបានបង្ហាញអំពីការយកចិត្តទុកដាក់ដ៏ជ្រាលជ្រៅបំផុតរបស់ប្រមុខដឹកនាំប្រទេសដែលកាន់សាសនាព្រះពុទ្ធ ជាមួយនឹងប្រជាពលរដ្ឋដែលកាន់សាសនាឥស្លាម ឬក៏មានជំនឿលើសាសនាដទៃៗទៀតអោយបានរស់នៅសុខដុមរម្យនាជាមួយគ្នាក្រោមដំបូលសន្តិភាព។

Facebook Comments
Loading...