ផាន់ គ្រាន់ ស្វាគមន៍អ្នកប្រដាល់ថៃ លើសង្វៀនTV5

0
904

ភ្នំពេញ:អ្នកប្រដាល់ផាន់ គ្រាន់ក្លិបពុទ្ធសេរីវង្សបានត្រៀមខ្លួនរួចជាស្រេចហើយដើម្បីប្រកួតជាមួយអ្នកប្រដាល់ថៃភេច កា(Phich Ka)លើសង្វៀនប៉ុស្តិ៍លេខ៥យប់ថ្ងៃទី៩មិថុនា ។

បើតាមការឲ្យដឹងនោះថាភេច កាមិនមែនជាអ្នកប្រដាល់ដែលស្រួលបង្ក្រាបនោះទេគេមានកណ្ដាប់ដៃធ្ងន់ ទាត់ចេញបានរហ័ស និងមានទេពកោសល្យក្នុងការប្រើជង្គង់មិនតែប៉ុណ្ណោះគេការពារក៏ល្អនិងមានកម្លាំងគ្រប់គ្រាន់ដើម្បីប្រកួត៥ទឹកពេញទៀតផង ។

ចំពោះផាន់ គ្រាន់វិញប្រមាណជិតមួយឆ្នាំនេះពាក្យថាបរាជ័យបានឃ្លាតកាន់តែឆ្ងាយពីរូបគេហើយ ។ គេបានចំណាយពេលវេលាជាច្រើននៅក្នុងក្លិបដើម្បីហ្វឹកហាត់ ។ កម្លាំងរបស់គេក៏ល្អ កលល្បិច និងបច្ចេកទេសក៏កាន់ តែរីកចម្រើនដែរ ។

ការប្រកួតនេះផាន់ គ្រាន់គេហាក់ដូចជាមានសង្ឃឹមច្រើនក្នុងការប្រជែងយកជ័យជំនះតែភេច កាក៏មិនមែនជាដុំសាច់ដែលស្រួលទំពារដែរ នរណាឈ្នះក្នុងការប្រកួតនេះ ?

Facebook Comments
Loading...