ខេត្តព្រៃវែងឈរលំដាប់លេខ១នៃប្រភេទកីឡាតេក្វាន់ដូWTF

0
551

ភ្នំពេញ៖ កីឡាតាក្វាន់ដូបានបញ្ចប់ការប្រកួតជាស្ថាពរនោះក្រុមកីឡាតេក្វាន់ដូ ខេត្តព្រៃវែងឈរលំដាប់លេខ១ ដោយដណ្តើមមេដាយសរុបចំនួន១០ ក្នុងនោះមេដាយមាសចំនួន៤គ្រឿង មេដាយប្រាក់៣គ្រឿង និងមេដាយសំរិទ្ធ៣គ្រឿង ។

ចំណែកក្រុមកីឡាតេក្វាន់ដូក្រសួងមហាផ្ទៃដណ្តើមមេដាយ៥គ្រឿង ក្នុងនោះមេដាយមាសចំនួន៤គ្រឿង និងមេដាយប្រាក់១គ្រឿងរីឯក្រុមកីឡាតេក្វាន់ដូខេត្តមណ្ឌលគិរីដណ្តើមមេដាយ៧គ្រឿងក្នុងនោះមេដាយមាសចំនួន៣គ្រឿង មេដាយប្រាក់២គ្រឿង និងមេដាយសំរិទ្ធ២គ្រឿង ។

ក្រុមកីឡាតេក្វាន់ដូរាជធានីភ្នំពេញដណ្តើមមេដាយ ៧គ្រឿងក្នុងនោះមេដាយមាសចំនួន៣គ្រឿងមេដាយប្រាក់១គរឿង និងមេដាយសំរិទ្ធ៣គ្រឿង ។ ក្រុមកីឡាតេក្វាន់ដូWTFខេត្តបាត់ដំបងដណ្តើមមេដាយ ៧គ្រឿង ក្នុងនោះមេដាយមាសចំនួន២គ្រឿង មេដាយប្រាក់៣គ្រឿង និងមេដាយសំរិទ្ធ៣គ្រឿង រីឯក្រុមកីឡាតេក្វាន់ដូWTFខេត្តកំពតដណ្តើមមេដាយ៧គ្រឿងក្នុងនោះមេដាយមាសចំនួន១គ្រឿងមេដាយប្រាក់៤គ្រឿង និងមេដាយសំរិទ្ធ២គ្រឿង។

ក្រុមកីឡាតេក្វាន់ដូWTFខេត្តសៀមរាបណ្តើមមេដាយ៩គ្រឿងក្នុងនោះមេដាយមាសចំនួន១គ្រឿងមេដាយប្រាក់២គ្រឿង និងមេដាយសំរិទ្ធ៦គ្រឿង ក្រុមកីឡាតេក្វាន់ដូWTFខេត្តមណ្ឌលគិរីដណ្តើមមេដាយ៥ គ្រឿង ក្នុងនោះមេដាយមាសចំនួន១គ្រឿង និងមេដាយ សំរិទ្ធ៤គ្រឿងហើយក្រុមកីឡាតេក្វាន់ដូWTFខេត្តកណ្តាលណ្តើមមេដាយ៤គ្រឿងក្នុងនោះ មេដាយមាសចំនួន១គ្រឿងនិងមេដាយសំរិទ្ធ៣គ្រឿង។រីឯក្រុមកីឡាតេក្វាន់ដូWTFខេត្តស្វាយរៀងដណ្តើមមេដាយ៩គ្រឿង ក្នុងនោះមេដាយប្រាក់៣គ្រឿង និងមេដាយសំរិទ្ធ៦គ្រឿង ក្រុមកីឡាតេក្វាន់ដូWTFខេត្តព្រះវិហារដណ្តើមមេដាយ៣គ្រឿង មេដាយប្រាក់២គ្រឿង និងមេដាយសំរិទ្ធ១គ្រឿង និងក្រុមកីឡាតេក្វាន់ដូ WTF ខេត្តកំពង់ចាមណ្តើមមេដាយសំរិទ្ធ១គ្រឿង ៕

Facebook Comments
Loading...