មើលលទ្ធផលនៃការប្រកួតកីឡាកាយសម្ព័ន្ធក្នុងព្រឹត្តិការណ៍កីឡាជាតិលើកទី២

0
941

កាយសម្ព័ន្ធមាន២ប្រភេទគឺកាយសម្ព័ន្ធអាកទីស្ទីក(Artistics Gymnastic) និង កាយសម្ព័ន្ធអាអេរ៉ូប៊ិក(Aero Bics Gymnastic) ។ សម្រាប់កាយសម្ប័ន្ធអាកទីស្ទីកមាន៦វិញ្ញាសាគឺវិញ្ញាសាសរុបឧបករណ៍ទាំ៦គឺកម្រាល-សេះលោត-សេះកង-កង-សបារស្រប និង របារនឹង ។វិញ្ញាសាឧបករណ៍ជំនាញសេះលោត-វិញ្ញាសាឧបករណ៍ជំនាញសេះកង-ជំនាញកង-ជំនាញរបារស្រប-ជំនាញរបារនឹង និងឧបករណជំនាញជាក្រុម៦នាក់ ។

កាយសម្ព័ន្ធអាអេរ៉ូប៊ិកមាន៥វិញ្ញាសាគឺអាអេរ៉ូប៊ិកឯកត្តជនបុរស -នារី អាអេរ៉ូប៊ិកគូបុរស-នារី អាអេរ៉ូប៊ិកទ្រីយ៉ូ និង អាអេរ៉ូប៊ិកជាក្រុម ។

ចំពោះលទ្ធផលចំណាត់ថ្នាក់ក្រសួងមហាផ្ទៃជាប់ចំណាត់ថ្នាក់លេខ១ដោយបានមេដាយមាស៤គ្រឿង ប្រាក់៨គ្រឿង និង សំរិទ្ធ២គ្រឿង ។ ខេត្តក្រចេះបានចំណាត់ថ្នាក់លេខ ២ដែលបានមេដាយមាស៤គ្រឿង ប្រាក់២គ្រឿងនិងសមរិទ្ធ៦គ្រឿង ។ខេត្តកំពង់ឆ្នាំងបានចំណាត់ថ្នាក់លេខ ៣ដែលបានមេដាយមាស៣គ្រឿងប្រាក់២គ្រឿង និងសំរិទ្ធ៥គ្រឿង ។

Facebook Comments
Loading...