សាអូឌីតគម្រាមកាតា គ្រាន់តែគ្នាចង់ទិញអាវុធរុស្សី?

0
569

ទីភ្នាក់ងារពត៌មានAFPបានផ្សាយកាលពីថ្ងៃទី២មិថុនាថា កាសែតប្រចាំថ្ងៃបារាំងឈ្មោះឡឺម៉ុងច្បាប់ចេញផ្សាយកាលពីចុងសប្តាហ៍បានរាយការណ៍ថារដ្ឋាភិបាលប្រទេសអារ៉ាប់ប៊ីសាអូឌីត បានសរសេរសំបុត្រ​មួយច្បាប់ទៅកាន់ប្រធានាធិបតីបារាំង ស្នើសុំអោយជួយលូកដៃដើម្បីការពារកុំអោយ​ ប្រទេសកាតាចរចារបានសម្រេចក្នុងការទិញ កាំជ្រួចS-400ពីប្រទេសរុស្សី ព្រោះដើម្បីចង់រក្សាតុល្យភាពក្នុងតំបន់។

ប្រភពបានផ្សាយថារដ្ឋាភិបាលអារ៉ាប់ប៊ីសាអូឌីតបានគម្រាបថានឹងប្រើកម្លាំងវាយប្រហារប្រទេសកាតា ប្រសិន​ណាកាតានៅតែចចេសទៅទិញអាវុធកាំជ្រួចពីរុស្សី។

 

Facebook Comments
Loading...