ពីរយប់បីថ្ងៃប៉ូលិសប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្តកណ្ដាលឃាត់រថយន្ដគ្មានច្បាប់បានបីគ្រឿង..!

0
960

កណ្តាល៖ រថយន្តដឹកឈើខុសច្បាប់មួយគ្រឿងក្នុងចំណោមប្រាំគ្រឿងពីខេត្តកំពង់ធំ ត្រូវបាននគរបាលប្រឆាំង​បទល្មើសសេដ្ឋកិច្ចខេត្តកណ្តាល ដឹកនាំដោយលោកវរសេនីយ៍ទោ  លី សុជាតិ នាយការិយាល័យប្រឆាំងបទល្មើសសេដ្ឋកិច្ចនៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល បានចុះប្រតិបត្តិការណ៍ធ្វើការឃាត់រថយន្តដឹកឈើទាល ប្រភេទ​លេខ០២បានមួយគ្រឿង  ខណះរថយន្ត០៤គ្រឿងទៀតបានព្យាយាមបើករត់គេចចូលក្នុងដេប៉ូបាត់។

ហេតុការណ៍ចុះប្រតិបត្តិការណ៍នេះបានកើតឡើងនៅយប់ថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០១៨ វេលាម៉ោង០១និង៤៥នាទីយប់ ឈានចូលថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០១៨ នៅចំណុចភូមិថ្មី ឃុំកោះចិន ស្រុកពញ្ញាឰ ខេត្តកណ្តាល ។

ប្រភពព័ត៍មានច្បាស់ការបានប្រាប់អោយដឹងថា មុនពេលធ្វើការឃាត់រថយន្ត ប្រជាពលរដ្ឋបានរាយការណ៍ថាមានរថយន្តប្រភេទសាុំយ៉ុង ដឹកឈើពេញហា៑រគូទរថយន្ត ចេញពីខេត្តកំពង់ធំ ឆ្ពុះមកទីក្រុងភ្នំពេញ តាមផ្លូវជាតិលេខ០៦A ទើបកម្លាំងនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្តកណ្តាល ធ្វើការពួកស្ទាក់ចាប់បានរថយន្តសាុំយ៉ុងមួយគ្រឿង ពណ៍លឿង ពាក់ស្លាកលេខភ្នំពេញ2AR.0867 ដឹកឈើទាល ប្រភេទលេខ០២ បានប្រហែលជិត០៦មែត្រគីម និងរថយន្ត០៤គ្រឿងទៀតបានបើករថយន្តវ៉ាគៀរពីការឃាត់របស់សមត្ថកិច្ចបាត់ទៅ។

ហើយនៅវេលាម៉ោង ២និង៣០នាទីថ្ងៃទី៣ខែមិថុនាឆ្នាំ២០១៨ សមត្ថកិច្ចក៏ឃាត់បានរថយន្ដដែលដឹកឈើបានចំនួនពីរគ្រឿងទៀតនៅចំណុច​ព្រែកអញ្ចាញ ឃំុព្រែកអញ្ចាញ ស្រុកមុខកំពូល តាមបណ្ដោយផ្លូវជាតិលេខ៦Aនឹងដកហូតបានឈើចំនួន៣៥០ដុំ ឬកំណាត់ស្មើនឹង៣ ម៉ែត្រគីប។

ប្រភពច្បាស់ការបាននិយាយថា រថយន្តដែលដឹកឈើបានបង់លុយអោយឈ្មោះណាង មន្ត្រីសង្កាត់រដ្ឋបាលព្រៃឈើ អោយចាត់ចែងខាងសង្កាត់ ខាងខណ្ឌ ខាងអធិការខាងរដ្ឋបាលព្រៃឈើអស់ហើយ អោយតែរថយន្តដឹកឈើចេញមកតាមបណ្តោយផ្លូវជាតិ០៦A ។

បើតាមនគរបាលការិយាល័យប្រឆាំងបទល្មើសសេដ្ឋកិច្ចបានបញ្ជាក់ថា បន្ទាប់ពីធ្វើការឃាត់រថយន្តដឹកឈើហើយ កម្លាំងជំនាញបានកសាងសំណុំរឿង និងប្រគល់រថយន្ត និងឈើអោយខាងរដ្ឋបាលព្រៃឈើសង្កាត់ស្រុកអង្គស្នួលដើម្បីបន្តរនីតិវិធីទៅតាមផ្លូវច្បាប់។

គួរបញ្ជាក់ផងដែរថា៖​​ ករណីខាងលើបានបង្ហាញអោយឃើញគឺជាបទល្មើសជាក់ស្ដែង ម្ដេចក៏មិនសុំការអនុញាតិពីីព្រះរាជអជ្ញាធ្វើការឆែកឆេរហើយរឹបអូសរថយន្តទាំងនោះមកធ្វើការពិន័យតាមផ្លូវច្បាប់ឫក៏ទុកចិញ្ចឹមឆ្នាំងដូចប្រភពខាងលើបាននិយាយអោយលុយតាមតាមជំនាញអស់ហើយមែនទេ៕​ ដោយសនសុភ័ក្ដ

Facebook Comments
Loading...