វេង សុភ័ក្រ្ត ប៉ះគ្នាជាមួយ កីឡាករ អារ៉ាំ ប៊យ មុនឡើងប្រកួតដណ្ដើមខ្សែក្រវាត់

0
911

ភ្នំពេញ:អ្នកប្រដាល់កម្ពុជាវេង សុភ័ក្រ្តក្លិបទ័ពឆ័ត្រយោង៩១១នឹងឡើងប្រកួតជាមួយអ្នកប្រដាល់ថៃអារ៉ាំ ប៊យ(Aram Boy) លើសង្វៀនBoostrong Fighter on Fireរបស់អាស៊ីអាគ្នេយ៍ព្រឹកថ្ងៃទី៣មិថុនា។

អ្នកប្រដាល់ទាំង២រូបនេះប្រកួតគ្នាក្នុងប្រភេទទម្ងន់៦៣,៥០គីឡូក្រាម ។នេះជាការជួបគ្នារវាងកំពូលអ្នកលេងជង្គង់ និង កែងដូចគ្នា ។សម្រាប់សុភ័ក្រ្តបានចាត់ទុកថានេះជាការកំដៅសាច់ដុំមួយដ៏សំខាន់ព្រោះគេត្រូវចូលរួមប្រកួតដណ្ដើមខ្សែក្រវាត់នៅចុងខែមិថុនានេះ ។ជាមួយនឹងការប្រកួតនេះសុភ័ក្រ្តត្រូវរក្សខ្លួនឲ្យបានល្អពិសេសការពារកុំឲ្យមានរបួសតែម្ដង ។

ចំពោះអារ៉ាំ ប៊យគេមិនខ្វល់ឡើយគ្រប់ការប្រកួតទាំងអស់គេត្រូវការជ័យជំនះដើម្បីឲ្យគេមានទីផ្សារប្រកួតកាន់តែច្រើន ។បើចាញ់គេក៏លំបាករកទីផ្សារប្រកួតដែរព្រោះបើចាញ់ញឹកញាប់ពេកគេនឹងលែងចាប់គូឲ្យប្រកួតតែបើចាញ់ក្នុងស្ថានភាពតឹងតែងនោះមិនជាអាក្រក់មើលនោះទេ ។

សុភ័ក្រ្តមានប្រវត្តិប្រកួតចំនួន៨១ដង ឈ្នះ៦៨ដង ចាញ់១២ដង និងស្មើពិន្ទុ ១ ដង ។ ចំពោះអារ៉ាំ ប៊យវិញគេមានប្រវត្តិប្រកួតចំនួន៨៣ដង ឈ្នះ៦៤ដង ចាញ់១៨ដងនិងស្មើពិន្ទុ ១ ដង ។អ្នកខ្លាំងទាំង២រូបនេះទោះបីនរណាចាញ់ ឬឈ្នះក៏ដោយក៏ប្រាកដជាទ្រមខ្លួនដូចគ្នាមិនខានឡើយ ។នរណាជាអ្នកឈ្នះ ?

Facebook Comments
Loading...