សមត្ថកិច្ចចុះបង្ក្រាបល្បែងជល់មាន់១វង់ ក្នុងស្រុកជេីងព្រៃ

0
467

កំពង់ចាម៖ កម្លាំងអធិការដ្ឋាននគបាលស្រុកជើងព្រៃ ខេត្តកំពង់ចាម នៅរសៀលថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០១៨នេះ បានបើកប្រតិបត្តិការ ចុះបង្ក្រាបកន្លែងជល់មាន់ដ៏ធំមួយកន្លែង ជាមួយនិងវងល្បែងអាប៉ោង១វង់ នៅក្នុងស្រុកជើងព្រៃ ខេត្តកំពង់ចាម។

ប្រតិបត្តិការចុះបង្ក្រាបកន្លែងជល់មាន់ ជាមួយនិងវង់ល្បែងអាប៉ោង ខាងលើនេះ ដោយមានការដឹកនាំកម្លាំងបញ្ជាផ្ទាល់ពីលោកវរសេនីយ៍ឯក ប្រាក់ សុគុណ និងលោកវរសេនីយ៍ត្រី សេង លី ណូ និងកម្លាំងជំនាញស្រុកជាច្រើនរូប ក្រោមការបញ្ជាផ្ទាល់ពីលោក គួច ចំរើន ប្រធានគណៈបញ្ជាការឯកភាពខេត្តកំពង់ចាម។
បើតាមសមត្ថកិច្ច បានបញ្ជាក់ថា ក្នុងនោះ មិនបានឃាត់ខ្លួន អ្នកដែលលេងល្បែងទាំងនេះ បាននោះឡើយ ដោយសារតែពេលសមត្ថកិច្ចមកដល់ ពួកអ្នកលេងបានរត់អស់ទៅហើយ នៅសល់តែវត្ថុតាង៖ ម៉ូតូ៤៣គ្រឿង, មាន់៥ក្បាល, និងវង់អាប៉ោង១វង់។

ក្រោយបង្ក្រាបបាន វត្ថុតាងខាងលើ ត្រូវបានសមត្ថកិច្ចដឹកទៅកាន់អធិការដ្ឋាននគរបាលស្រុកជើងព្រៃ ខេត្តកំពង់ចាម៕

Facebook Comments
Loading...