រដ្ឋមន្ត្រីក្រសួងកសិកម្ម ជំរុញឱ្យ សហគមន៍កសិកម្ម ត្រូវចេះធ្វេីផែនការដេីម្បីឆ្លេីយតបតម្រូវការទីផ្សារបានល្អ ទេីបទទួលបានជោគជ័យ

0
470

ត្បូងឃ្មុំ៖ ក្រសួងកសិកម្ម ជំរុញឱ្យសហគមន៍កសិកម្មត្រូវចេះធ្វេីផែនការដេីម្បីឆ្លេីយតបតម្រូវការទីផ្សារ ថ្លែងនៅសាលប្រជុំសាលាខេត្តត្បូងឃ្មុំ នៅរសៀលថ្ងៃី១ ខែមិថុនា ឆ្នាំ២០១៨នេះ ។

ឯកឧត្តម វ៉េង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ​បានថ្លែងថា ប្រទេសកម្ពុជារបស់យេីង មានការឈានឡេីងជាលំដាប់ ធនធានជាតិនៃវិស័យកសិកម្មបានផលទ្វេរដង ដោយសារការខិតខំប្រឹងប្រែងរបស់យេីងទាំងអស់គ្នាបានល្អ ជាអាថ៌នៅឆ្នាំ២០១៧-២០១៨នេះ យេីងផលិតស្រូវបានជាង ១០លាន ៥សែនតោន ហេីយសល់ស្រូវជាង ៥លាន ៥សែនតោន ។ ដោយផលិតផលផ្សេងទៀត ក៏ទទួលបានផលខ្ពស់ផងដែរ មានដូចជា ពោត សណ្តែក ជាពិសេសដំឡូងមី ។ នៅឆ្នាំ២០១៧ យេីងផលិតបានជាង ១៤លានតោន ហេីយសង្ឃឹមថា នៅឆ្នាំ២០១៨នេះ យេីងនឹងផលិតបានជាង ១៥លានតោន ព្រោះ ដំឡូងមានទីផ្សារល្អ ។ សព្វថ្ងៃកម្លាំងពលកម្មលេីវិស័យកសិកម្មមានជាង៥លាននាក់ ។ បច្ចុប្បន្នសេដ្ឋកិច្ចមានកំណេីនល្អប្រកបដោយសុខភាព គឺ ៧ភាគរយក្នុង១ឆ្នាំ រយៈពេលជាង២០ឆ្នាំមកហេីយ ។ អ្វីមានការប្លែកពីមួយឆ្នាំ​ ទៅមួយឆ្នាំ នៅរាជធានីភ្នំពេញ​មានអាគារខ្ពស់ៗច្រេីនរាប់រយអាគារ ទៅហេីយ នេះជាលទ្ធផលកំណេីនសេដ្ឋកិច្ច ។

ឯកឧត្តមរដ្ឋមន្ត្រី បានបញ្ជាក់បន្ថែមទៀតថា នៅឆ្នាំ២០១៨នេះ ប្រទេសចិននិងទិញអង្ករពីកម្ពុជារហូតដល់ ៣០០ពាន់តោន ។ ហេីយបច្ចុប្បន្នភាគីចិន បានអនុគ្រោះទិញផលិតផល ចំនួន៤មុខពីកម្ពុជាគឺ ៖ ទី១.ពោត ២.ដំឡូងម៉ី ៣.អង្ករ និងទី៤.គឺ.កញ្ចុងអង្ករ ។ ហេីយយេីងកំពុងស្វះស្វែងរកដៃគូរវិនិយោគជាច្រេីនទៀត ដេីម្បីទិញផលិតផលកសិកម្មរបស់យេីងបន្ថែមទៀត ។ នៅឆ្នាំ២០១៨នេះ ចំណូលថវិកាជាតិបានកេីនឡេីងជាង ៤ពាន់ ៥សែនលានដុល្លារ ។

ប្រទេសយេីងក៏មានបញ្ហាប្រឈមពិសេសលេីការដឹកជញ្ជូនកសិផល ប៉ុន្តែយេីងបានសហការជាជាមួយប្រទេសវៀតណាមក្នុងការដឹកជញ្ជូនកសិផលដូចជាពោត ដំឡូង និងផ្លែស្វាយ ដេីម្បីយកទៅលក់នៅប្រទេសចិន ។ ហេីយនៅពេលខាងមុខរដ្ឋាភិបាលរបស់យេីងក៏មានផែនការពង្រីកព្រលានយន្តហោះ និងកំពង់ផែ ដេីម្បីងាយស្រួលក្នុងការធ្វេីចរាចរដឹកផលិតផលកសិកម្មឱ្យបានប្រសេីរឡេីងថែមទៀតផងដែរ ។ ទន្ទឹមនឹងនេះលោករដ្ឋមន្ត្រី បានជំរុញឱ្យ ភ្នាក់ងារសុខភាពសត្វភូមិ សហគមន៍កសិកម្ម សហគមន៍នេសាទ ត្រូវចេះធ្វេីផែនការ ដេីម្បីឆ្លេីយតបតម្រូវការទីផ្សារ ឱ្យបានល្អ ទេីបយេីងឈានទៅទទួលជោគជ័យក្នុងការងារកសិកម្មរបស់យេីង ៕

Facebook Comments
Loading...