បុរសម្នាក់បានស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុខណះដើរទៅស្រែហើយបានជាន់ខ្សែរលួសដែលគេដាក់ឆក់កណ្ដុរ… !

0
964

កណ្ដាល៖ សូមបងប្អូនប្រជាកសិករមេត្តាប្រុងប្រយ័ត្នក្នុងការដាក់លួសឆក់កណ្ដុរតាមវាលស្រែបើសិនជាអាចមានវិធីផ្សេងយកមកប្រើដើម្បីទប់ស្កាត់នៅបញ្ហាកណ្ដុរស៊ីស្រូវកុំអោយមានករណីដូចខាងក្រោមនេះ។

បុរសម្នាក់បានស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហតុខណះបុរសរូបនេះបានដើរទៅមើលសន្ទូងរបស់ខ្លួនហើយបានដើរទៅជាន់លួសដែលគេដាក់ឆក់កណ្ដុរ។

ប្រភពពីសមត្ថកិច្ចបានអោយដឹងថា៖ជនរងគ្រោះមានឈ្មោះ វ៉ាយ ទឹមភេទប្រុសអាយុ៥៦ឆ្នាំនៅភូមិឈើទាលភ្លោះឃុំស្វាយអំពាស្រុកមុខកំពូលខេត្តកណ្ដាលមុខរបរកសិករ(ស្លាប់)កើតហេតុថ្ងៃទី៣១.០៥.២០១៨ វេលាម៉ោង០៣.០០នាទីជិតភ្លឺ នៅចំណុចដីស្រែប្រាំងរបស់សុឹម ម៉ាប់ក្រោយភូមិឈើទាលភ្លោះឃុំស្វាយអំពារស្រុកមុខកំពូលខេត្តកណ្ដាល។

ហើយជនសង្ស័យមានឈ្មោះសុឹម ម៉ាប់ ភេទប្រុស អាយុ៤៧ឆ្នាំ ស្នាក់នៅភូមិកើតហេតុខាងលើ មានមុខរបរកសិករ(ឃាត់ខ្លួន)វត្ថុតាងចាប់យក អាគុយម៉ាក BB N70Lចំនួនមួយអាំងវរ័ទរ័ ០១គ្រឿងខ្សែលួសពណ៌សប្រវែង១២០ម៉ែត្រនិងជន្ទុលឬស្សីខ្លីៗមួយចំនួនទៀត។

តាមចម្លើយរបស់ជនសង្ស័យបានប្រាប់សមត្ថកិច្ចថា៖
នៅថ្ងៃមិនចាំខែ០៤ឆ្នាំ២០១៨ ជនសង្ស័យបានទៅព្រោះស្រូវនៅចំណុចកើតហេតុ(ដីស្រែប្រាំងរបស់ឪពុកក្មេក)នៅក្រោយភូមិឈើទាលភ្លោះឃុំស្វាយអំពារ។

ក្រោយពីព្រោះស្រូវហើយបានរយះពេល១ខែក្នុងខែ៥ស្រូវដុះបានកំពស់៣តឹក ជនសង្ស័យបានចាប់ផ្ដើមរាយលួស(ឧបករណ៍ឆក់សត្វកណ្ដុរ)ជុំវិញដីស្រូវទំហំ១២×១៨០ម ក្នុងគោលបំណងការពារសត្វកណ្ដុរកុំអោយសុីស្រូវ. ដោយមានដាក់ឈើខ្វែងនិងស្បោងកៅស៊ូជាសំគាល់អោយគេដឹងផងដែរ។

ការរាយឧបករណ៍ឆក់សត្វកណ្ដុរនេះ ជនសង្ស័យរាយតែពេលយប់ចាប់ពីម៉ោង១៨.០០នាទីដល់ម៉ោង០៥.០០នាទីភ្លឺដោយជនសង្ស័យនៅដេកចាំ។
ហើយនៅល្ងាចថ្ងៃទី៣០.០៥.២០១៨ ម៉ោង១៨.០០នាទី ជនសង្ស័យបានយកអាគុយ៧០ម៉ាកBBCនិងអាំងម៉ូទ័រទៅរាយឆក់កណ្ដុរនៅកន្លែងកើតហេតុ លុះដល់ម៉ោង ២២.០០នាទី មេឃភ្លៀងជនសង្ស័យបានសារឧបករណ៍ឆក់ទាំងនោះមកផ្ទះវិញ។ លុះដល់ម៉ោង០២.០០នាទី ថ្ងៃទី៣១.០៥.២០១៨ ជនសង្ស័យបានយកឧបករណ៍ទៅរាយឆក់កណ្ដុរបន្តទៀត ក្រោយពីរាយរួចបានប្រហែល០១ម៉ោង ជនសង្ស័យបានដើររើសសត្វកណ្ដុរស្រាប់តែឃើញជនរងគ្រោះដើមកមើលសន្ទូងរបស់ខ្លួនដែលនៅជាប់ព្រុំដីជនស្ស័យខាងជើង ពេលនោះជនសង្ស័យឃើញជនរងគ្រោះដើរចូលមកហើយស្រែកប្រាប់ថា (ខ្ញុំមិនទាន់ដោះអាគុយទេ) តែជនរងគ្រោះមិនលឺនៅតែដើរចូលមកបន្តទៀតជិតដលខ្សែរលួស ជនសង្ស័យភ័យក៏រត់ទៅដោះដង្គៀបចេញពីក្បាកអាគុយរួចងាកទៅមើលជនរងគ្រោះឆក់ដួលបាត់ទៅហើយ បន្ទាប់មកជនសង្ស័យបានមកជួយធ្វើចលនាអោយជនរងគ្រោះ តែជនរងគ្រោះស្លាប់បាត់ហើយ។

នៅវេលាម៉ោង០៦.០០នាទីកូនជនរងគ្រោះនិងបងប្អូនក្នុងភូមិបាននាំគ្នាយកសពជនរងគ្រោះមកតំកល់ទុកនៅផ្ទះជនរងគ្រោះ ហើយរាយការណ៍មកសមត្ថកិច្ចប៉ុស្តិស្វាយអំពារតែម្តង។

ក្រោយពេលទទួលដំណឹងម៉ោង០៦.៤០នាទីកម្លាំងជំនាញបានសហការជាមួយប៉ុស្តិនិងអជ្ញាធរមូលដ្ឋានចុះដល់កន្លែងកើតហេតុនៅវេលាម៉ោង០៨.៣០នាទីដើម្បីធ្វើការពិនិត្យកន្លែងកើតហេតុនិងសាកសពឃើញថា: កន្លែងកើតហេតុមានការប្រែប្រួល. ចំពោះសាកសពយើងពិនិត្យឃើញមានស្លាកស្នាម:នៅលើបាតដៃខាងស្ដាំមានស្នាមខ្លោចប្រវែង០៧ សម និងចង្អុលដៃស្ដាំមានស្នាមរយ:ខ្លោចប្រវែង០៣ សម។
ក្រៅពីស្លាកស្នាមខាងលើពុំបានពិនិត្យឃើញមានស្លាកស្នាមអ្វីទៀតឡើយតាមករសន្និដ្ឋាននិងវាយតម្លៃឃើញថា:ជនរងគ្រោះពិតជាស្លាប់ដោយសារឆក់ចរន្តអគ្គីសនី(ឧបករណ៍ឆក់សត្វកណ្ដុរ)បណ្ដាលអោយស្លាប់ពិតប្រាកដមែន។

សពត្រូវបានប្រគល់ជូនក្រុមគ្រួសារធើ្វបុណ្យតាមប្រពៃណីករណីនេះផ្នែកជំនាញកំពង់បន្តចាត់ការតាមនីតិវិធី ៕ដោយសនសុភក្ដ័KNV

Facebook Comments
Loading...