សមត្ថកិច្ចឃាត់ខ្លួន ជនសង្ស័យ៦នាក់ពាក់ព័ន្ធសារធាតុញៀន

0
552

កំពង់ចាម៖ នៅវេលាម៉ោង១២និង០០នាទី ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៨ ជំនាញបានចុះធ្វេីរដ្ឋបាលចំហរ នៅចំណុច សណ្ឋាគារភ្នំប្រុស ស្ថិតក្នុងភូមិទី១៥ សង្កាត់កំពង់ចាម ក្រុង កំពង់ចាម បានបង្ក្រាបករណី រក្សាទុក និងប្រេីប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន មួយករណី ។

សមត្ថកិច្ចនគរបាលបានបញ្ជាក់ឱ្យដឹងថា ក្នុងកិច្ចប្រតិបត្តិការនេះដែរ កម្លាំងបានឃាត់ខ្លួនជនសង្ស័យបានចំនួន០៦នាក់ ស្រី០១នាក់ :
១.ឈ្មោះ លី រ៉ាសាត ភេទប្រុស អាយុ២៣ឆ្នាំជនជាតិឥស្លាម នៅភូមិទី៦ ឃុំកំពង់ទ្រាស ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ។ ២.ឈ្មោះ ម៉ាត់ ហារ៉ូន ភេទប្រុស អាយុ២៧ឆ្នាំ ជនជាតិឥស្លាម នៅភូមិទី៥ ឃុំកំពង់ទ្រាស ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ។ ៣.ឈ្មោះ ម៉ាត់ សុក្រី ភេទប្រុស អាយុ២៥ឆ្នាំ ជនជាតិឥស្លាម ភូមិទី៤ ឃុំកំពង់ទ្រាស ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ លទ្ធផលធ្វើតេសទឹកម៉ូតរកសារធាតុញៀន (វិជ្ជមាន)។ ៤.ឈ្មោះ កូប អាលរ៉ាហ្វីន ភេទប្រុស អាយុ២៤ឆ្នាំ ជនជាតិឥស្លាម ភូមិទី៥ ឃុំកំពង់ទ្រាស ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ លទ្ធផលធ្វើតេសទឹកម៉ូតរកសារធាតុញៀន (វិជ្ជមាន)។ ៥.ឈ្មោះ អេល រ៉ូតីវ៉ាន់ ភេទប្រុស អាយុ២៤ឆ្នាំ ជនជាតិឥស្លាម ភូមិទី៥ ឃុំកំពង់ទ្រាស ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ លទ្ធផលធ្វើតេសទឹកម៉ូតរកសារធាតុញៀន (វិជ្ជមាន)។ និងទី ៦.ឈ្មោះ វ៉ា លីនដា ភេទស្រី អាយុ២០ឆ្នាំ ជនជាតិខ្មែរ ភូមចុងថ្នល់ទី១ សង្កាត់បឹងកុក ក្រុងកំពង់ចាម ខេត្តកំពង់ចាម លទ្ធផលធ្វើតេសទឹកម៉ូតរកសារធាតុញៀន (វិជ្ជមាន)។

ក្នុងកិច្ចប្រតិបត្តិការនោះដែរ កម្លាំងបាន រឹបអូសវត្ថុតាងរួមមាន: ម្សៅក្រាមពណ៌សសង្ស័យថ្នាំញៀន០១កញ្ចប់តូច ទូរស័ព្ទដៃ០៦គ្រឿង ម៉ូតូ០២គ្រឿង ឧបករណ៍សេព​ និងសម្ភារ:វេចខ្ចប់មួយចំនួន ។

បច្ចុប្បន្ន ទាំងវត្ថុតាងនិងជនសង្ស័យត្រូវបានសមត្ថកិច្ចកសាងសុំណុំរឿងបញ្ចូនទៅតុលាការចាត់ការតាមនិតិវិធី ៕

Facebook Comments
Loading...