John Terry ប្រកាសចាកចេញពីក្លឹប Aston Villa ក្រោយមិនជួបក្លឹបឡើងមក Premier League

0
547

ខ្សែការពារដ៏ឆ្នើមវ័យ ៣៦ឆ្នាំ កីឡាករ John Terry បានសម្រេចចិត្តចាកចេញពីក្លឹប Aston Villa ហើយក្រោយពីក្លឹបនេះមានគម្រោងកាត់ប្រាក់ខែរបស់ Terry ។

យោងតាមកាសែត The Sun បានឲ្យដឹងថា ក្លឹប Aston Villa ត្រូវប្រឈមមុខនឹងទណ្ឌកម្ម Financial Fair (បញ្ហាហិរញ្ញវត្ថុ) ដូច្នេះហើយទើបក្លឹបមានគម្រោងកាត់ប្រាក់ឈ្នលរបស់កីឡាករមួយចំនួន។

សូមបញ្ជាក់ថា John Terry ធ្លាប់បង្ហាញខ្លួនអោយក្លឹប Aston Villa បាន ៣៦ប្រកួត ក្រោយពីចាកចេញពីក្លឹបតោខៀវ Chelsea កាលពីរដូវកាល ២០១៧។ អ្វីដែលគួរសោកស្តាយនោះ គឺ John Terry មិនអាចជួបក្លឹប Aston Villa ឡើងមក Premier League បានទេ ក្រោយទាត់ចាញ់ Fullham វគ្គ Play Off។

Facebook Comments
Loading...