តារាភាពយន្តកូរ៉េ Lee So-Yeon ដាក់ពាក្យប្តឹងលែងលះប្តី

0
139127

រឿងរ៉ាវនៅក្នុងពិភពតារាកូរ៉េខាងត្បូងក៏មិនខុសពីរឿងរ៉ាវនានា ដែលកើតមានក្នុងពិភពលោកភាពយន្តនៃប្រទេសដទៃទៀតដែលរាប់ទាំងប្រទេសកម្ពុជាយើងផង។ ពេលនេះតារាភាពយន្តស្រីម្នាក់អ្នកនាង Lee So-Yeon វ័យ36ឆ្នាំ បានដាក់ពាក្យបណ្តឹងទៅតុលាការទីក្រុងសេអ៊ូល ដើម្បីប្តឹងលែងលះស្វាមីរបស់នាងហើយ។

ទីភ្នាក់ងាររបស់អ្នកស្រីបានអោយដឹងថា មូលហេតុនៃការលែងលះ គឺដោយសារការរស់នៅមិនចុះសម្រុងគ្នា។ ប៉ុន្តែភ្នាក់ងារនោះមិនបានបញ្ជាក់លំអិតដោយគ្រាន់តែបរិយាយបន្លែមបន្តិចថា វាជារឿងឯកជន។

អ្នកស្រី Lee So-Yeon បានរៀបការជាមួយស្វាមីដែលមានរបរជំនួញ IT តាំងពីខែកញ្ញាឆ្នាំ2015។ អ្នកស្រី Lee បានចាប់ផ្តើមថតខ្សែភាពយន្តដំបូងនៅឆ្នាំ2002 ក្នុងរឿង Unborn But Forgotten៕

Facebook Comments
Loading...