លោក អ៊ូច សៅវឿនបានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសមុខងារ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថ ស្រុកកណ្តាលស្ទឹង.. !

0
104847

ខេត្តកណ្តាល÷ នៅរសៀលថ្ងៃចន្ទ ១៤កេីត ខែជេស្ធ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០១៨ នៅមូលដ្ឋានកងរាជអាវុធហត្ថស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល លោកឧត្តមសេនីយ៍ត្រី សំ តុលា មេបញ្ជាការកងរាជអាវុធហត្ថខេត្ត លោក អ៊ូច សៅវឿន អភិបាលរងស្រុកតំណាងលោក បូ ណារ៉េត អភិបាលនៃគណៈអភិបាលស្រុក និងជាគណៈបញ្ជាការឯកភាពស្រុកកណ្តាលស្ទឹង បានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសមុខងារ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថ ស្រុកកណ្តាលស្ទឺង ដោយមានការអញ្ជើញចូលរួម ពីលោកមេបញ្ជាការរង លោកនាយរងសេនាធិការ ប្រធាន អនុប្រធានមន្ទីរ ការិយាល័យ មេបញ្ជាការមូលដ្ឋានក្រុង ស្រុក មេបញ្ជាការវរអន្តរាគមន៍ និងនាយ-នាយរងអាវុធហត្ថខេត្ត លោកប្រធានក្រុមប្រឹក្សាស្រុក អភិបាលរងស្រុក កងកម្លាំងប្រដាប់អាវុធទាំងបី ។

បន្ទាប់ពីលោកអនុសេនីយ៍ទោ រី ដូណា នាយការិយាល័យបុគ្គលិក កងរាជអាវុធហត្ថខេត្តកណ្តាល បានឡើងអានសេចក្តីសម្រេចរបស់អគ្គបញ្ជាការនៃកងយោធពលខេមរភូមិន្ទ ស្តីពីការតែងតាំងផ្លាស់ប្តូរមុខងារ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថស្រុកកណ្តាលស្ទឹងរួចមក លោកឧត្តមសេនីយ៍ត្រី សំ តុលា បានមានប្រសាសន៍ថា៖ ក្នុងនាម លោកឧត្តមសេនីយ៍មេបញ្ជាការ សូមអបអរសាទរ និងការកោតសរសើរចំពោះស្នាដៃដែលនាយទាហាន នៃកងរាជអាវុធហត្ថ ទាំងអស់ក្នុងការបំពេញតួនាទី បេសសកម្មរបស់ខ្លួន ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ និងសម្រេចបានជោគជ័យកន្លងមក។

ការប្រកាសមុខងារនាពេលនេះ បានបង្ហាញពីការយកចិត្តទុកដាក់ និងទំនុកចិត្ត ពីអគ្គបញ្ជាការនៃកងយោធពលខេមរភូមិន្ទ និងមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ចំពោះនាយអាវុធហត្ថ ដែលបានខិតខំបំពេញតួនាទីភារកិច្ចមិនខ្លាចនឿយហត់ ហ៊ានធ្វើពលីកម្មគ្រប់បែបយ៉ាង ក្នុងការចូលរួមចំណែកការពារសន្តិសុខសង្គម សណ្តាប់ធ្នាប់សាធារណៈ ដើម្បីបម្រើសេចក្តីសុខជូនប្រជាពលរដ្ឋ។ ៕ដោយសនសុភ័ក្ដ

Facebook Comments
Loading...