នាយករដ្ឋមន្ត្រីថៃបដិសធន៍មិនបានជាប់ទាក់ទងជាមួយមន្ត្រីសង្ឃដែលត្រូវចាប់ខ្លួន

16
232125

ម្សិលមិញនេះលោកនាយករដ្ឋមន្ត្រីថៃប្រាយុទ្ធចាន់អូចា បាននិយាយបដិសេធន៍ថា រូបលោកមិនដែលមានទំនាក់ទំនងណាមួយជាមួយអតីតមន្ត្រីសង្ឃព្រះតេជគុណ អ៊ីសារ៉ាដែលកំពុងត្រូវចាប់ឃុំខ្លួនពីបទលួចមូលនិធិរដ្ឋ លួចបង្កើតអង្គការនយោបាយខុសច្បាប់នោះទេ។

លោកសង្ឃអង្គនេះដែលប្រជាជនថៃគោរពដូចជាព្រះរស់មួយអង្គនោះ ត្រូវបានប៉ូលីស ចាប់វាយខ្នោះទាំងស្បង់ជីវរកាលពីថ្ងៃព្រហស្បត្តិ៍សប្តាហ៍មុន។ លោកសង្ឃអ៊ីសារ៉ាគឺជា សហស្ថាបនិកគណៈកម្មាធិការកំណែទម្រង់ប្រជាធិបតេយ្យប្រជាជន ជាអង្គកានយោបាយ មួយប្រឆាំងរដ្ឋាភិបាលជំនាន់អ្នកស្រីយីងឡាក់។ វីដេអូឃ្លីបដែលបង្ហាញអំពីការចាប់ខ្លួននេះ មានលក្ខណៈឃោរឃៅ ព្រោះកងកម្លាំងបានចាប់លោកវាយខ្នោះដៃ ក្នុងពេលកំពុងស្លៀក ស្បង់ក្រហមរងាល ជាពិសេសពួកអ្នកគាំទព្រះអង្គ។ មានការបង្ហោះរូបថតបង្ហាញពីភាពស្និទ្ធស្នាលខ្លាំងណាស់រវាងព្រះអង្គអ៊ីសារ៉ាជាមួយលោកប្រាយុទ្ធផងដែរ។

ប៉ុន្តែលោកប្រាយុទ្ធបាននិយាយថា លោកមិនដឹងថារូបនេះគេថតពីអង្កាល់ណានោះទេ ពីព្រោះថាកន្លងមកលោកដើរគ្រប់តែវត្ត និងថ្វាយបង្គំព្រះសង្ឃដោយមិនប្រកាន់អង្គណាមួយ ឡើយ។ ប៉ុន្តែបើចោទថាលោកមានទំនាក់ទំនងជាមួយលោកសង្ឃដ៏មានរឿងអាស្រូវនេះគឺ លោកសូមបដិសេធន៍ហើយ៕

Facebook Comments
Loading...

16 COMMENTS

  1. Future University

    […]we prefer to honor quite a few other online sites on the web, even when they aren’t linked to us, by linking to them. Under are some webpages worth checking out[…]

LEAVE A REPLY

Please enter your comment!
Please enter your name here