Real Madrid ត្រៀមយក​កីឡាករ Neymar មកជំនួសតំណែង Ronaldo

0
31422

ក្លឹប Real Madrid ​អាច​នឹង​ព្រម​លក់ Cristiano Ronaldo ​ចេញ​នៅ​រដូវ​ក្ដៅ​ខាង​មុខ​នេះ ​ប្រសិន​បើ​ពួកគេ​អាច​ទិញ​យក Neymar ​បាន​ពី​ក្រុម​ PSG ។

បន្ទាប់ពីយកពាន UEFA Champions League ​ភ្លាម Ronaldo ​បាន​និយាយ​ធ្វើ​ឱ្យ​អ្នក​គាំទ្រ​ជា​ច្រើន​មាន​ចម្ងល់ ​ចំពោះ​អនាគត​របស់​គេ​នៅ​ទឹក​ដី​អេស្ប៉ាញ។ Ronaldo បាននិយាយ​ថា ​ខ្លួន​នឹង​ប្រកាស​ពី​អនាគត​នៅ Real ​នាប៉ុន្មានថ្ងៃខាងមុខទៀត។

ការបង្ហើបនេះបង្ហាញថា រូបគេ​ចង់​ចាកចេញ​ពី Real Madrid ហើយ ​នៅ​រដូវ​ក្ដៅ​ខាង​មុខ ប៉ុន្តែ​មូលហេតុ​នៃ​ការ​ចាកចេញ​មិន​ទាន់​ដឹង​ច្បាស់។ ដូច្នេះ កីឡាករ Neymar ពិតជាសាកសមបំផុតសំរាប់ជំនួសកីឡាករកំពូល Ronaldo ៕

Facebook Comments
Loading...