សម្ដេចក្រឡាហោម​ ស ខេង បញ្ជាឲ្យកម្លាំងសមត្ថកិច្ចបង្ក្រាប ទប់ស្កាត់ រាល់​សកម្មភាពទាំងឡាយណា ដែលរារាំងដល់ដំណើរការបោះឆ្នោត

0
3126

ភ្នំពេញ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានបញ្ជាកម្លាំងសមត្ថកិច្ចទាំងអស់ ត្រូវតែបង្ក្រាបរាល់សកម្មភាពទាំងឡាយណា ដែលរារាំង និងចង់បំផ្លិចបំផ្លាញដំណើរការបោះឆ្នោតជ្រើសតាំងតំណាងរាស្ដ្រ នីតិកាលទី៦ ឆ្នាំ២០១៨ ដែលប្រព្រឹត្តិទៅនៅចុងខែកក្កដា ឆ្នាំ២០១៨ ខាងមុខនេះ។

សម្ដេចក្រឡាហោម ស ខេង បានថ្លែងយ៉ាងដូច្នេះថា «​បង្ការ ទប់ស្កាត់ និងប្រយុទ្ធប្រឆាំងរាល់បទល្មើសគ្រប់ប្រភេទ ក៏ដូចជារាល់ឧបបាយកលពិសពុល ប៉ុនប៉ងបំផ្លិចបំផ្លាញ ឬធ្វើឲ្យរាំងស្ទះដល់ដំណើរការរៀបចំការបោះឆ្នោតឲ្យបានគ្រប់រូបភាព សំដៅធានាបាននូវបរិយាកាសនយោបាយស្ងប់ស្ងាត់ អព្យាក្រឹត្យ ធ្វើឲ្យការបោះឆ្នោតប្រព្រឹត្តិទៅដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌​ តាមគោលការណ៍ នៃលទ្ធិប្រជាធិបតេយ្យ ប្រកបដោយសុវត្ថិភាព គ្មានការគំរាមកំហែង ការបំភិតបំភ័យ និងអំពើហិង្សា»

សូមជម្រាបថា រដ្ឋាភិបាល​កម្ពុជា បាន​ត្រៀម​កង​កម្លាំង​ប្រមាណ​៨​ម៉ឺន​នាក់ ដើម្បី​ចូល​រួម​ការពារ​សន្តិសុខ និង​សណ្តាប់​ធ្នាប់​នៅ​ក្នុង​អំឡុង​ពេល​បោះ​ឆ្នោត​ជាតិ​នា​ថ្ងៃ​ទី​២៩ ខែ​កក្កដា​ខាង​មុខ៕​

Facebook Comments
Loading...