មនុស្សរាប់ម៉ឺននាក់សុំឲ្យប្រគល់ពានរង្វាន់ណូបែលសន្តិភាពដល់ លោកមហាធៀរ

0
21772

តាមChanel News Asiaបានផ្សាយឲ្យដឹងថា មានប្រជាជនម៉ាឡេស៊ីរាប់ម៉ឺននាក់បាននាំគ្នា ចុះហត្ថលេខាតាមអនឡាញ ដើម្បីសុំឲ្យគេប្រគល់ពានរង្វាន់ណូបែលសន្តិភាពដល់លោកនាយករដ្ឋ មន្ត្រីមហាធៀរ មហាម៉េត។

ចាប់ផ្តើមជាដំបូងតាមរយៈអនឡាញChange.org Alexandria Abishegam តែក្នុងរយៈពេល១ថ្ងៃទី២៧ខែឧសភាប៉ុណ្ណោះមានអ្នកចុះហត្ថលេខាចំនួន៥១ ០០០នាក់។ ក្រុមអ្នករៀបចំឲ្យមានការចុះហត្ថលេខានេះបាននិយាយថា ៖លោកមហាធៀរ ត្រូវតែទទួលបានការតែងតាំង នេះក្រោយពីគាត់បានសម្រេចចិត្តយ៉ាងត្រឹមត្រូវក្នុងការវិលត្រឡប់មកកាន់ឆាកនយោបាយវិញ។

គាត់ជាមនស្សដែលផ្តោតយ៉ាងខ្លាំងទៅលើសារៈសំខាន់នៃ តម្លាភាព ប្រជាធិបតេយ្យ និតិរដ្ឋ សម្រាប់ប្រទេសម៉ាឡេស៊ី។ ដោយធ្វើការពណ៌នារូបលោកថាជា ណែលសុនម៉ង់ដែលឡា របស់ម៉ាឡេស៊ី ពួកអ្នករៀបចំកម្មវិធីនេះបាននិយាយថា លោកមហាធៀរគឺជាអ្នកដឹកនាំប្រកបដោយអំណាចក្នុងការនាំប្រទេសទៅកាន់សន្តិភាព។

គួរបញ្ជាក់ថាប្រធានាធិបតីម៉ាឡេស៊ីរូបនេះនឹងឈានដល់វ័យ៩៣ឆ្នាំនៅចុងឆ្នាំ២០១៨នេះ៕

Facebook Comments
Loading...