Mohamed Salah ៖ ខ្ញុំជាខ្សែប្រយុទ្ធម្នាក់…ខ្ញុំត្រូវតែទៅវើលខាប់នៅរុស្សី

12
56723

តាមប្រភពព័ត៌មានRT បានផ្សាយឲ្យដឹងថា កំពូលខ្សែប្រយុទ្ធនាំមុខរបស់លីវើភូល និងជាកី ឡាករបាល់ទាត់ដ៏ជាទីសង្ឃឹមរបស់អេហ្សីបបាននិយាយប្រាប់អ្នកកាសែតថា គាត់នៅតែមានជំនឿថា គាត់នឹងជាពីរបួសស្មាបានទាន់ពេលវេលាដើម្បីទៅចូលរួមការប្រកួតដណ្តើមពានរង្វាន់វើលខាប់នៅក្នុងទីក្រុងមូស្គូនាពាក់កណ្តាលខែមិថុនាខាងមុខនេះ។ Salahបានរងរបួសស្មាយ៉ាងធ្ងន់ធ្ងរពេលប៉ះទង្គិចជាមួយខ្សែការពាររៀលម៉ាឌ្រីតក្នុងការប្រកួ​ត​ដណ្តើមពានរង្វាន់ឆេមពានលីកដែលលីវើភូលចាញ់៣គ្រាប់ទល់នឹង១។

តាមរយៈទ្វីតធរ័កីឡាករSalah បានិយាយកាលពីថ្ងៃអាទឹត្យថា ៖ យប់នោះគឺជាពេលវេលាដ៏អាក្រក់បំផុតសម្រាប់រូបខ្ញុំ ប៉ុន្តែខ្ញុំជាខ្សែប្រយុទ្ធម្នាក់។ បើទោះបីជាមានបញ្ហាខ្លះក៏ដោយខ្ញុំ នៅតែជឿជាក់ថា ខ្ញុំនឹងទៅកាន់ការប្រកួត​វើលខាប់នៅប្រទេសរុស្សី ដើម្បីធ្វើឲ្យអ្នកទាំងអស់ គ្នាមានការភ្ញាក់ផ្អើល។ សេចក្តីស្រឡាញ់របស់អ្នក ការគាំទ្ររបស់អ្នកនឹងផ្តល់កម្លាំងចិត្តដ ល់ខ្ញុំ។នេះជាសេចក្តីត្រូវការរបស់ខ្ញុំ៕

Facebook Comments
Loading...

12 COMMENTS

  1. FUE

    […]Every after inside a when we choose blogs that we read. Listed beneath would be the most recent internet sites that we choose […]

LEAVE A REPLY

Please enter your comment!
Please enter your name here