Salah ត្រូវរបួស ហេតុអ្វីទៅបន្ទោសលោកពូទីន?

0
27546

តាមទីភ្នាក់ងារសារព័ត៌មានRT បានផ្សា្យដឹងនៅថ្ងៃទី២៧ខែឧសភានេះថា អ្នកប្រើប្រាស់បណ្តាញសង្គមជាច្រើនបានវាយប្រហារទៅលើពូទីនប្រធានាធិបតីរុស្សី ជាអ្នករៀបចំធ្វើឲ្យកីឡាករ មហាម៉េត សាឡាស ខ្សែប្រយុទ្ធរបស់​លីវើភូលរងរបួសធ្ងន់នៅក្នុងការប្រកួតផ្តាច់ព្រត្យ័ពានរង្វាន់ឆេមពានលីក កាលពីយប់មិញដែលលទ្ធផល គឺរៀលម៉ាឌ្រីតយកឈ្នះក្នុងលទ្ធផល៣ទល់នឹង១ ។

របួសនេះមិនអាចធ្វើឲ្យសាឡាសចូលរួមនៅក្នុងការប្រកួតពានរង្វាន់បាល់ទាត់ពិភពលោកខែមិថុនាខាងមុននៅក្នុងទី ក្រុងមូស្គូ។ សាឡាសដែលស្រក់ទឺកភ្នែក បានដើរចេញពីទីលានដោយសារតែរបួសស្មាធ្ងន់ធ្ងរពេលប៉ះទង្គិចគ្នាជាមួយខ្សែការពាររៀលម៉ាឌ្រីត Sergio Ramos ។

តាមគម្រោងក្រុមបាល់ទាត់អេហ្ស៊ីបដែលមាន កីឡាករសាឡាស ជាខ្សែប្រយុទ្ធនឹងត្រូវប៉ះ គ្នាជាមួយរុស្សីនៅថ្ងៃទី១៩ខែមិថុនាក្នុងការប្រកួតវើលខាប់។ ពួកប្រើប្រាស់បណ្តាញព័ត៌មានសង្គមបាននិយាយថា នេះជាយុទ្ធសាស្ត្ររបស់លោកពូទីន និងពួករុស្សី ដើម្បីឲ្យអេហ្សីបបាត់បង់ខ្សែប្រយុទ្ធដ៏ឆ្នើមនេះពេលប៉ះជាមួយខ្លួន។

នៅពេលគ្មានខ្សែប្រយុទ្ធរូបនេះ រុស្សីអាចយកជ័យជំនះយ៉ាងស្រួលលើក្រុមអេហ្សីប ហើយរុស្សីអាចធ្វើព្យុះ ធ្វើភ្លៀងនៅក្នុងGroup A តែម្តង៕

Facebook Comments
Loading...