មន្ត្រីសង្ឃជាន់ខ្ពស់ថៃ២នាក់នៅតែស្ថិតក្នុងមន្ទីរឃុំឃាំង

0
6919

តាមបាងកកប៉ុស្តិ៍ផ្សាយនៅថ្ងៃនេះថាលោកសង្ឃ២អង្គ ដែលបានទទួលការចោទប្រកាន់ពីបទពុករលួយដែលជាមូលនិធិរបស់វត្តនៅតែស្ថិតក្នុងការឃុំឃាំងរបស់ប៉ូលីសនៅឡើយទេ។ ប៉ូលីសបាននិយាយថា ពួកគេកំពុងធ្វើការសាកសួរអ្នកទាំង២ និងបង្ហាញភស្តុតាងមួយចំនួនផងដើម្បីឲ្យពួកគេសារភាព។

ព្រះសង្ឃជាន់ខ្ពស់ថៃ៦អង្គត្រូវបានប៉ូលីសឆ្មក់ចូលក្នុងវត្តចាប់ខ្លួន វាយខ្នោះទាំងយប់តាមដីការរបស់តុលាការកាលពីថ្ងៃព្រហស្បត្តិ៍កន្លងទៅនេះ។ ព្រះសង្ឃ៥អង្គត្រូវបានតុលាការចោទប្រកាន់ពីបទ ពុករលួយ ទាក់ទឹនលុយមូលនិធិវត្ត ។

ដោយឡែកព្រះសង្ឃព្រះនាម អ៊ីសារ៉ាដែលល្បីល្បាញនិងមានប្រជាជន គោរពជាទីបំផុតនោះ ជាប់ចោទពីបទបង្កើតអង្គការសម្ងាត់ កៀងគរមហាជនធ្វើបាតុកម្មផ្តួលរំលំរដ្ឋាភិបាល លោកស្រីយីងឡាក់ស៊ីណាវ៉ាត់ កាលពីអំឡុងឆ្នាំ២០១៣និងឆ្នាំ២០១៤កន្លងទៅនេះ៕

Facebook Comments
Loading...