ទស្សនៈកូនខ្មែរ៖ ខ្ញុំទៅបោះឆ្នោតដើម្បីខ្លួនខ្ញុំ គ្រួសារខ្ញុំ និងប្រទេសខ្ញុំ!

(ភ្នំពេញ)៖ ថ្ងៃបោះឆ្នោត ២៩ កក្កដា ឆ្នាំ ២០១៨ កាន់តែខិតចូលមកដល់។ រូបខ្ញុំក៏ដូចជាពលរដ្ឋខ្មែរជាច្រើនទៀតបានត្រៀមខ្លួនជាស្រេចហើយ ដើម្បីចេញទៅបោះឆ្នោតជ្រើសរើសគណបក្សនយោបាយមួយក្នុងចំណោម ២០ បក្សដែលចូលរួមប្រកួត។ គណបក្សច្រើនអាចជាការ លំបាកក្នុងការសម្រេចចិត្ត ប៉ុន្តែអ្វីដែលសំខាន់គឺយើងទាំងអស់គ្នាបានប្រើសិទ្ធិតាមបែបប្រជាធិបតេយ្យ ដើម្បីជ្រើសរើសមេដឹកនាំព្រោះជាសិទ្ធិដ៏សំខាន់ដែលយើងមិនគួររំលងឡើយ។ សម្រាប់ខ្ញុំ ក្នុងនាមជាពលរដ្ឋខ្មែរ ម្នាក់ ទៅបោះឆ្នោតជារឿងសំខាន់ពីព្រោះការបោះឆ្នោតគឺដើម្បីខ្លួនខ្ញុំ គ្រួសារខ្ញុំ និងប្រទេសរបស់ខ្ញុំ។ ដើម្បីខ្លួនខ្ញុំមានន័យថា ការបោះឆ្នោតនេះគឺខ្ញុំជ្រើសរើសយកគណបក្សណាដែលអាចធានាស្ថានភាពការងារ និងប្រាក់ចំណូលរបស់ខ្ញុំឲ្យមានលំនឹងឬអាចរីកចម្រើនទៅមុខថែមទៀត។ មកដល់ត្រឹមនេះ ខ្ញុំនឹកភ្នងភ្លាមដល់ថ្ងៃ ១៧ មេសា ១៩៧៥ ដែលអ្វីៗត្រូវក្រឡាប់ចាក់ទាំងស្រុង។ ការងារ និងប្រាក់ចំណូលរបស់ខ្ញុំត្រូវបាត់បង់។ រូបខ្ញុំត្រូវបានជម្លៀសចេញពីផ្ទះសម្បែងដែលធ្លាប់ជាទ្រនំដ៏សុខសាន្ត។ គ្រួសារខ្ញុំដែលធ្លាប់តែជួបជុំស្រាប់តែត្រូវព្រាត់ប្រាស់គ្នា ឪពុកព្រាត់កូន ជីដូនព្រាត់ចៅ ប្តីព្រាត់ប្រពន្ធ។ ប្រទេសរបស់ខ្ញុំស្រាប់តែធ្លាក់ក្នុងរបបអាវខ្មៅប្រល័យពូជសាសន៍ សម្លាប់ជាតិឯងយ៉ាងសាហាវ….. ខ្ញុំពិតជាមិនចង់ឃើញស្ថានភាព បែបនេះកើតមានជាថ្មីទេ។ ដូច្នេះ សន្លឹកឆ្នោតមួយសន្លឹករបស់ខ្ញុំពិតជាមានអត្ថន័យធំធេងដើម្បីរក្សាស្ថានភាពដែលរូបខ្ញុំ គ្រួសារខ្ញុំ និងប្រទេសរបស់ខ្ញុំកំពុងមាន បច្ចុប្បន្ន ក៏ដូចជាជំរុញ ការរីកចម្រើនទៅមុខបន្ថែមទៀត។ ខ្ញុំក៏បានលឺការអំពាវនាវរបស់អ្នកនយោបាយមួយចំនួនថា កុំឲ្យប្រជាពលរដ្ឋចេញទៅបោះឆ្នោតនៅថ្ងៃទី ២៩ កក្កដាខាងមុខ។ ខ្ញុំដូចជាមិនយល់ទេ! នៅក្នុងសង្គមប្រជាធិបតេយ្យ ការបោះឆ្នោតគឺជាយន្តការសំខាន់ចាំបាច់តែមួយគត់ដើម្បីជ្រើសរើស មេដឹកនាំ … Continue reading ទស្សនៈកូនខ្មែរ៖ ខ្ញុំទៅបោះឆ្នោតដើម្បីខ្លួនខ្ញុំ គ្រួសារខ្ញុំ និងប្រទេសខ្ញុំ!