ពុលទៀតហើយ !!! ប្រជាពលរដ្ឋ៧៥នាក់នៅខេត្តក្រចេះ​ មានអាការៈក្អួតចង្អោសង្ស័យពុលនំបុ័ង

0
37076

ក្រចេះ ៖ ប្រជាពលរដ្ឋចំនួន៧៥នាក់ មានអាការៈក្អួតចង្អោ ដោយសារ​ហូបនំបុ័ង ត្រូវបានបញ្ជូនទៅសម្រាកព្យាបាល នៅមណ្ឌលសុខភាព និងមន្ទីពេទ្យបង្អែកខេត្តក្រចេះ។ ហេតុការណ៍ពុលអាហារនេះកើតឡើងនៅម៉ោង៨យប់ ថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០១៨ នៅចំនុចត្រពាំង ភូមិកសាង ឃុំចង្រ្គង់ ស្រុកចិត្របុរី ខេត្តក្រចេះ។

បន្ទាប់ពីកើតហេតុភ្លាមៗ ប្រជាពលរដ្ឋដែលភាគច្រើនជាកុមារ ដែលមានអាការៈក្អួតចង្អោ ត្រូវបានអាជ្ញាធរនាំយកទៅសង្រ្គោះនៅមន្ទីរពេ្យទាន់ពេល និងបានធូរស្រាល ដោយមួយចំនួនបានអនុញ្ញាតឲ្យត្រឡប់ទៅផ្ទះវិញហើយ។

យោងតាមរបាយការណ៍របស់មន្ទីរសុខាភិបាលខេត្តក្រចេះ បញ្ជាក់ថា ប្រជាពលរដ្ឋពួកគាត់ មានអាការៈដូចៗគ្នា គឺឈឺពោះ ក្អួតចង្អោ អស់កម្លាំង និងរាក៕

Facebook Comments
Loading...

LEAVE A REPLY

Please enter your comment!
Please enter your name here