រថយន្តលុចសុីស៣០០បើកបរ បុកម៉ូតូពីក្រោយ រងរបួសធ្ងន់០៣នាក់

0
33697

ថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០១៨ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើងលើដងផ្លូវជាតិលេខ៤ ស្ថិតក្នុងភូមិពូធឿងឃុំបិតត្រាំងបង្ក ឡើងដោយរថយន្ត១គ្រឿងម៉ាក លុចសុីស៣០០ លេខ ភ្នំពេញ២AR ១៦៤០ ពណ៌ទឹកមាសទិសដៅចូលមកក្រុងព្រះសីហនុ បើកបរដោយឈ្មោះសុង ប៉ាវ ភេទប្រុសអាយុ៤៥ឆ្នាំ ជនជាតិចិន ស្នាក់នៅបណ្ដោះអាសន្នភូមិ/ឃុំរាម មកដល់ចំណុចខាងលើបានបុកពីក្រោយម៉ូតូមួយគ្រឿងម៉ាកស្មាស់ពណ៌ខ្មៅ លេខព្រះសីហនុ១D ០១០៥ បណ្តាលអោយភាគីខាងម៉ូតូរងរបួសធ្ងន់ចំនួន០៣នាក់: ទី១ ឈ្មោះ សោម ឃឿន ភេទប្រុសអាយុ៦០ឆ្នាំ រងរបួសធ្ងន់
,ទី២ ឈ្មោះឃួន លុន ភេទស្រីអាយុ៥៨ឆ្នាំ ត្រូវជាប្រពន្ធ រងរបួសធ្ងន់, ទី៣ ឈ្មោះ ឃឿន ចាន់លាភ ភេទប្រុសអាយុ៥ឆ្នាំ ត្រូវជាចៅ រងរបួសធ្ងន់ អ្នកទាំងបីមានទីលំនៅឃុំបិតត្រាងត្រូវបានបញ្ជូនទៅសង្គ្រោះនៅពេទ្យ៨៨៨ខេត្តព្រះសីហនុ ។

អ្នកបើកបររថយន្តត្រូវបាននគរបាលឃាត់ខ្លួនបញ្ជូនទៅកាន់ការិយាល័យនគរបាលចរាចរណ៍ផ្លូវគោកខេត្តព្រះសីហនុដើម្បីដោះស្រាយបន្ត៕

Facebook Comments
Loading...