នៅក្នុងការប្រកួតកីឡាជាតិថ្ងៃដំបូងសម្រាប់ប្រភេទកីឡាហែលទឹក មហាផ្ទៃដណ្តើមមេដាយមាស៣គ្រឿង

0
15966

ភ្នំពេញ៖ ព្រឹត្តិការណ៍ប្រកួតកីឡាជាតិលើកទី២ប្រារព្ធពិធីបើកនៅល្ងាថ្ងៃទី២៥ឧសភាតែសម្រាប់ប្រភេទកីឡាហែលទឹកបានចាប់ផ្ដើមប្រកួតតាំងពីព្រឹកទី២៥ ឧសភា ទៅនៅពហុកីឡដ្ឋានមរតកតេជោ ។នៅក្នុងការប្រកួតនោះក្រសួងមហាផ្ទៃរកបានមេដាយមាស ៣ គ្រឿងក្នុងខណៈដែលខេត្តព្រៃវែងដណ្ដើមបានមេដាយប្រាក់មួយគ្រឿងនោះ ។

វិញ្ញាសារបៀបកង្កែប៥០ម៉ែត្រ មេដាយមាសបានលើកីឡាការិនី សុខ វរលក្ខ័ណ មកពីក្រសួងមហាផ្ទៃ មេដាយប្រាក់បានលើកីឡាការិនី សាន បុប្ផា មកពីរាជធានីភ្នំពេញ និងមេដាយសំរិទ្ធបានលើកីឡាការិនី រុន សារ៉ាវតី្ត មកពីខេត្តកំពង់ចាម ។

សម្រាប់វិញ្ញាសារបៀបសេរី១០០ម៉ែត្រ មេដាយមាសបានលើកីឡាករ ចេង ពិរោទ មកពីក្រសួងមហាផ្ទៃមេដាយប្រាក់បានលើកីឡាករ ហែម ប៉ុច មកពីខេត្តត្បូងឃ្មុំ និងមេដាយសំរិទ្ធបានលើកីឡាករ ឆោម ច័ន្ទថន មកពីរាជធានីភ្នំពេញ ។

ចំពោះវិញ្ញាសារហែលបៀបផ្ងារ១០០ម៉ែត្រ មេដាយមាសបានលើកីឡាករ លឹម កែវឧត្តមមកពីក្រសួងមហាផ្ទៃមេដាយប្រាក់បានលើកីឡាករ អ៊ួង លីម៉េង មកពីខេត្តព្រៃវែង និងមេដាយសំរិទ្ធបានលើកីឡាករ ករ ឆោម ច័ន្ទថន មកពីរាជធានីភ្នំពេញ។

វិញ្ញាសារបៀបផ្ងារ១០០ម៉ែត្រ ៖មេដាយមាសបានលើកីឡាការិនី ឆោម ស្រីវល្ល័ក្ខណ៍ មកពីរាជធានីភ្នំពេញ មេដាយប្រាក់បានលើកីឡាការិនី ប៊ុន រក្សា មកពីក្រសួងមហាផ្ទៃ និងមេដាយសំរិទ្ធបានលើកីឡាការិនី រុន សារ៉ាវតី្ត មកពីខេត្តកំពង់ចាម ។

ដោយឡែកវិញ្ញាសារបៀបសេរី២០០ម៉ែត្រ មេដាយមាសបានលើកីឡាករ ហែម ប៉ុច មកពីខេត្តត្បូងឃ្មុំ មេដាយប្រាក់បានលើកីឡាករ ហែម ថុនពន្លឺ មកពីរាជធានីភ្នំពេញ និងមេដាយសំរិទ្ធបានលើកីឡាករ ចេង ពិរោទ មកពីក្រសួងមហាផ្ទៃ៕

Facebook Comments
Loading...