គណៈកម្មាធិការ(សអក)ស្រុកកណ្តាលស្ទឹង ដឹកនាំដោយលោក បូរ ណារ៉េតបានចូលរួមរំលែកទុក្ខលោកយាយ សឹុម សឿន អាយុ ៤៦ ឆ្នាំដែលត្រូវជាយោធិនពិការ…!

0
19194

កណ្តាល៖ នៅថ្ងៃទី១១កើត ខែជេស្ឋ ឆ្នាំចសំរឹទ្ធស័កព.ស ២៥៦២ត្រូវនិងថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០១៨ វេលា​ម៉ោង​០៩”០០ នាទី គណៈកម្មាធិការ(សអក)ស្រុកកណ្តាលស្ទឹង ដឹកនាំដោយលោក *បូរ ណារ៉េត* ប្រធានកិត្តិយស ស.អ.ក និងជាអភិបាលនៃគណៈអភិបាលស្រុកកណ្តាលស្ទឹងរួមដំណេីរដោយលោក មេបញ្ជាការផ្នែកសឹករងស្រុក លោកមេបញ្ជាការរងអាវុធហត្ថស្រុក លោកអធិការរងស្រុក លោកប្រធាន អនុប្រធានសង្គមកិច្ចស្រុកមេប៉ុស្តិ៍ ក្រុមប្រឹក្សាឃុំ បឹងខ្យាង និងមន្ត្រីអមដំណេីរជាច្រេីននាក់បានចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំជាមួយក្រុមគ្រួសារសពលោកយាយ សឹុម សឿន អាយុ ៤៦ ឆ្នាំដែលត្រូវជាយោធិនពិការ និង ជាសមាជិក​ (ស.អ.ក) នៅភូមិព្រៃតូច
ឃុំបឹងខ្យាង ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល។ ដែលបានទទួលមរណភាពនៅព្រឹកថ្ងៃទី ២៤ ខែឧសភា ឆ្នាំ២០១៨ វេលាម៉ោង០៤:៤៣នាទី(ដោយរោគគាពាធ)។

ក្នុងនោះគណៈកម្មាធិការ(សអក)ស្រុកបានយថវិការ៤.០០០.០០០៛(បួនលានរៀល)ពីគណៈកម្មាធិការ (សអក) ខេត្តកណ្ដាលជូនដល់គ្រួសារនៃសព ។

លោកអភិបាលស្រុកបានឧបត្ថម្ភអង្ករ ១បាវស្មើនឹង ៥០ គីឡូ ទឹកត្រី ០៤ យួ និងទឹកសីុអីុវ ០១ យួ​ និងថវិការ ១០០.០០០៛ (ដប់មឺុនរៀល)។
-អាវុធហត្ថស្រុក ឧបត្ថម្ភ អង្ករ ២ បាវ ស្មើនឹង ៥០ គីឡូ មី ០១កេះទឹកត្រី ០២ យួទឹកសុីអីុវ ០២ យួ និងថវិការចំនួន១០០.០០០៛ (ដប់មុឺនរៀល)។
-អធិការដ្ឋាននគរបាលស្រុកឧបត្ថម្ភទឹកសុទ្ធ ៥ កេះ មី ៥ កេះ និងថវិការចំនួន ១០០.០០០៛(ដប់មឺុនរៀល)។
-សឹករងស្រុកឧបត្ថម្ភទឹកសុទ្ធ ០ ៥ កេះ។
-ឯកឧត្តម គង់ កន្នារឹទ្ធ ជួយឧបត្ថមអង្ករ ០១បាវស្មើ ២៥ គីឡូ
-លោក អេង សុភាព គណៈពង្រីងឃុំបឹងខ្យាងជួយឧបត្ថមថវិការ១០០.០០០៛(ដប់មុឺនរៀល)និងអង្ករ ២៥គីឡូ។
-សមាគមន៍មនុស្សចាស់ឧបត្ថមថវិការ ៦០០.០០០៛(ដប់មឺុនរៀល)
-លោក លោកស្រីក្រុមប្រឹក្សាឃំុ ឧបត្ថមថវិការ ១០០.០០០៛(ដប់មឺុនរៀល) សរុប៥.១០០.០០០៛
(ប្រាំលានមួយសែនរៀលគត់) និងអង្ករ ១២៥ គីឡូ។ ដោយសនសុភក្ដ័

Facebook Comments
Loading...