ការប្រកួតខ្សែក្រវាត់ភេសជ្ជៈខារ៉ាបាវ រជ្ជកាលទី៦

0
19396

ភ្នំពេញ: ភេសជ្ជៈខារ៉ាបាវបានប្រកាសបើកការប្រកួតប្រដាល់លក្ឃណៈជាអន្តរជាតិរជ្ជកាលទី៦ដែលមានអ្នកប្រដាល់ថៃ៤រូប និង អ្នកប្រដាល់កម្ពុជា៤រូបដោយប្រកួតក្នុងប្រភេទទម្ងន់៥៧គីឡូក្រាម តាមរយៈសន្នសីទកាសែតនាព្រឹកថ្ងៃទី២៤ឧសភា។ ព្រឹត្តិការណ៍នេះនឹងចាប់ផ្តើមពីថ្ងៃទី២មិថុនារហូតដល់ថ្ងៃទី១១សីហាឆ្នាំ២០១៨ ដោយប្រកួតរៀងរាល់រសៀលថ្ងៃសៅរ៍នៅសង្វៀនអាស៊ីអាគ្នេយ៍ ។

អ្នកប្រដាល់កម្ពុជាទាំង៤រូបនោះមានឈុត សេរីវ៉ាន់ថងមកពីក្លិបរាហូកីឡាខេត្តបាត់ដំបង ។ អ្នកប្រដាល់រូបនេះមានប្រវត្តិប្រកួត៥៤ដង ឈ្នះ៤៧ដងចាញ់៦ដង ស្មើពិន្ទុ ១ ដង និងវាយគូប្រកួតឲ្យសន្លប់បាន១៨ដង ។

ឡុង ជិនក្លិបខ្លារខិនមានរិទ្ធមានប្រវត្តិប្រកួតចំនួន៦៧ដង ឈ្នះ៥១ដង ចាញ់១៤ដងស្មើពិន្ទុ២ដង និង វាយគូប្រកួតឲ្យសន្លប់បានចំនួន១០ដង ។

យុគ យក្សផ្លែក្លិបបូរីរាជសីហ៍មានរិទ្ធមានប្រវត្តិប្រកួតចំនួន១៥៥ដងឈ្នះ១៣០ដង ចាញ់២១ដង និង ស្មើពិន្ទុចំនួន៤ដង ។

ធន មករាមកពោះសមាគមក្រសួងការពារជាតិដែលមានប្រវត្តិប្រកួតចំនួន៦១ដង ឈ្នះ៥៥ដង ចាញ់៤ដងស្មើពិន្ទុ២ដង និង វាយគូប្រកួតឲ្យសន្លប់បានចំនួន១៥ដង ។

ចំពោះអ្នកប្រដាល់ថៃចំនួន ៤រូបនោះមានកាំឡៃ យុគ(Kamlay Youk)មានប្រវត្តិប្រកួតចំនួន៨៩ដង ឈ្នះ៧០ដង ចាញ់១៨ដង និងស្មើពិន្ទុ ១ ដង ។អ្នកប្រដាល់រូបនេះមកប្រកួតនៅស្រុយកខ្មែរញឹកញាប់ណាស់ ។តូ តូ(TO TO)គេទើបតែមកប្រកួតស្រុកខ្មែរលើកនេះទេគេមានប្រវត្តិប្រកួតចំនួន៥៥ដង ឈ្នះ៤៤ដង និង ចាញ់១១ដង ។

ធៀប កៅ(Theap Kao)មានប្រវត្តិប្រកួតចំនួន៥៧ដង ឈ្នះ៥០ដង និង ចាញ់៧ដង ។ភេច យ៉ាកស៊ូ(Phich Yaksou)ក៏ទើបតែមកប្រកួតនៅស្រុមខ្មែរលើកនេះដែរ ។គេមានប្រវត្តិប្រកួតចំនួន៦០ដង ឈ្នះ៤៩ដង ចាញ់១០ដង និងស្មើពិន្ទុ ១ ដង ។

Facebook Comments
Loading...