ពូទីនសោកស្តាយនៅពេលលោកត្រាំលប់ចោលជំនួបកំពូលជាមួយកូរ៉េខាងជើង

0
21497

វ្ល៉ាឌីមៀរ ពូទីន ប្រធានាធិបតីរុស្សី បានសំដែងការសោកស្ដាយ និងមានការខកចិត្ត យ៉ាងខ្លាំងនៅពេលដឹងថាលោកដូណាល់ត្រាំ បានសម្រេចចិត្តលប់ចោលកិច្ចប្រជុំកំពូលជាមួយប្រធានាធិបតីកូរ៉េខាងជើង គីមជុងអ៊ុន បើទោះបីជាទីក្រុងព្យុងយ៉ាងបានធ្វើ អ្វីៗសព្វបែបយ៉ាងដូចដែលអាមេរិចបានតម្រូវឲ្យធ្វើហើយនោះ។

លោកពូទីននៅតែសង្ឃឹមថា ជំនួបកំពូលនេះនៅតែអាចកើតឡើងនៅពេលណាមួយជាមិនខាន។ ជួបជាមួយលោកប្រធានាធិបតីបារាំងអេម៉ានូអែល ម៉ាក្រុង នៅទីក្រុងមូស្គូលោកពូទីនបាននិយាយថា ៖ ពីទីនេះ នៅក្នុងប្រទេសរុស្សី យើងបានទទួលដំនឹងនេះហើយមានការសោកស្តាយយ៉ាងខ្លាំង។​ យើងខំតែសង្ឈឹមទុកជាមុនថា ជំនួបនេះនឹងកើតឡើង ហើយវានឹងជួយកាត់បន្ថយបានភាពតានតឹងនៅក្នុឧបទ្វីបកូរ៉េ និងលប់ចោលអាវុធនុយក្លេអ៊ែ មិនឲ្យកើតមាននៅក្នុងឧបទ្វីបនោះ។

លោកពូទីននិយាយទៀតថា ៖កូរ៉េខាងជើងបាន លោកគីម ជុងអ៊ុនបានធ្វើអ្វីៗសព្វបែបយ៉ាងដែលគាត់បានសន្យារួចហើយ រួមទាំងការបំផ្លាញចោលទីតាំងផលិតអាវុធនុយក្លេអ៊ែរនៅឯតំបន់Punggye-ri នោះផង ស្រាប់តែ បន្តិចមកអាមេរិចបែរជាប្រកាសលប់ចោលជំនួបកំពូលនេះវិញ។ លោកពូទីននៅតែ សង្ឃឹមថាកិច្ចប្រជុំកំពូលនេះនឹងអាចធ្វើឡើងវិញនៅពេលណាមួយ៕

Facebook Comments
Loading...