បព្វជិតសាសនាគ្រិស្ត១៤នាក់ត្រូវដកមុខតំណែងដោយសាររឿងអាស្រូវផ្លូវភេទ

0
7349

មេដឹកនាំសាសនាគ្រិស្តនៅក្នុងប្រទេសឈីលី បានប្រកាសថា បព្វជិតសាសនាគ្រិស្តចំនួន ១៤នាក់នៅក្នុងប្រទេសនេះត្រូវបានដកហូតមុខតំណែងរបសខ្លួនដោយសារមានបញ្ហាទាក់ទិនទៅនឹងផ្លូវភេទ។ ពួកគេត្រូវប្រឈមទៅនឹងបទឧក្រឹដ្ឋផ្លូវភេទស៊ីវិល និងល្មើសបទវិន័យនៃសាសនាគ្រិស្តទៀតផង។ បព្វជិតសាសនាគ្រិស្តជាច្រើននៅក្នុងប្រទេសឈីលី តែងតែរង កាេចោទប្រកាន់ពីសំណាក់ជនរងគ្រោះ ថាបានរំលោភបំពានផ្លូវភេទទៅលើកុមារា។

ការបំពានផ្លូវភេទទៅលើកុមារពីសំណាក់បព្វជិតដែលធ្លាប់បានធ្វើឲ្យកក្រើកប្រទេសឈីលីកាល ពីអំឡុងទសវត្សរិ៍ឆ្នាំ១៩៨០និងឆ្នាំ១៩៩០នោះ គឺករណីមេដឹកនាំសាសនាគ្រិស្តលោក Fernando Karadima ដែលបានធ្វើឲ្យកុមារនៅក្នុងប្រទេសនេះជាច្រើននាក់ក្លាយទៅជាជនរងគ្រោះ។

កាលពីសប្តាហ៍មុនមេដឹកនាំសាសនាគ្រិស្តពិភពលោក Pope Francis បានប្រកាសថា លោកនឹងធ្វើឲ្យមានការផ្លាស់ប្តូរ និងស្តារឲ្យមានយុត្តិធម៌នៃសាសនាគ្រឹស្តនៅក្នុងប្រ ទេសឈីលីឡើងវិញនាពេលអនាគត៕

Facebook Comments
Loading...

LEAVE A REPLY

Please enter your comment!
Please enter your name here