សុខ សោម៉ាវត្តី បញ្ចេញ​អនុស្សាវរីយ៍​ផ្អែមល្ហែម​ជាមួយកីឡាករបាល់ទាត់ លីវ៉ាហេទ

0
25564

កាលពីថ្មីៗនេះ សុខ សោម៉ាវត្តី បានបង្ហោះសារក្នុងបណ្តាញសង្គមហ្វេសប៊ុក និងបាន​បញ្ចេញ​អនុស្សាវរីយ៍​ផ្អែមល្ហែម​​ជាមួយ​ដៃគូ ដោយបាន​បង្ហោះ​រូប​នៅ​មាត់​សមុទ្រ​មួយ​សន្លឹក​ជាមួយ វ៉ាហេទ។ វត្តី សរសេរ​ថា “នឹក​សមុទ្រ​ខ្លាំង​ៗ ពេល​ណា​ជូន​គេ​ទៅ​ទៀត? អ្នក​ខ្លះ”។

សោម៉ា​វត្តី មិន​បាន​បញ្ជាក់ថា​ បុរស​រូប​ណា​ឡើយ​នៅ​ក្នុង​ពាក្យ​ថា “អ្នក​ខ្លះ”។ មិត្តរបស់​នាង​ជា​ច្រើន​បាន​ចូល​មក​បញ្ចេញ​មតិ ក្នុង​នោះ​ខ្លះ​បញ្ចើចបញ្ចើ​នាង​លេង​ថា “នឹក​អ្នក​សមុទ្រ ឬ​នឹក​អ្នក​ខ្លះ?”។

សុខ សោម៉ាវត្តី និង​កីឡាករ​បាល់​ទាត់​រូប​សង្ហា លី វ៉ាហេទ បាន​ជួប និង​ស្គាល់​គ្នា​ដំបូង​តាម​រយៈ​សម្ដែង​រឿង​រួម​គ្នា “ខូច​ចិត្ត​អាជីព” របស់​អ្នក​និពន្ធ សៀ រស្មី កាល​ពី​ឆ្នាំ ២០១៦។ ពួក​គេ​បាន​សម្ដែង​ជា​តួឯក​ប្រុស ស្រី និង​ជា​សង្សារ​នឹង​គ្នា​ក្នុង​រឿង។ ក្រោយ​ចប់​រឿង​នេះ​មក ពួក​​គេ​ទាំង​ពីរ នៅ​បាន​បន្ត​ភាព​ជិត​ស្និទ្ធ​នៅ​ក្រៅ​រឿង​ថែម​ទៀត និង​កាន់​តែ​ស្អិតល្មួត​ឡើង​ៗ។

Facebook Comments
Loading...