អ្នកប្រដាល់ថៃគ្រៀង ក្រៃ បានខ្សែក្រវ៉ាត់ភ្លាម សុំប្រកួតជាមួយពុទ្ធ ឆាយរិទ្ធី

0
52966

ភ្នំពេញ: លើសង្វៀនហ្គេនស្ប៊ើករបស់អាស៊ីអាគ្នេយ៍យប់ថ្ងៃទី២៦ឧសភាខាងមុខ អ្នកប្រដាល់ថៃគ្រៀង ក្រៃ (Kreang Krai) ដែលទើបតែដណ្ដើមបានខ្សែក្រវាត់ទម្ងន់៦៥គីឡូក្រាមនោះបានតម្លើងទម្ងន់ដល់៦៧គីឡូក្រាមដើម្បីប្រកួតជាមួយពុទ្ធ ឆាយរិទ្ធីក្លិបពុទ្ធសេរីវង្ស ។

រិទ្ធីទើបតែដណ្ដើមបានតំណែងជាជើងឯករងក្នុងការប្រកួតពានរង្វាន់នៅស្ថាននីយ៍ទូរទស្សន៍ក្នុងស្រុកមួយដែលការប្រកួតនោះរិទ្ធីចាញ់ឡៅ ចន្ទ្រាក្លិបទ័ពឆ័ត្រយោង៩១១ដោយពិន្ទុដាច់តែម្ដង ។

ចំពោះកីឡាករ គ្រៀង ក្រៃ ក្នុងការប្រកួតផ្ដាច់ព្រ័ត្រគេផ្លួលអ្នកប្រដាល់ជឹម ចិត្រាក្លិបខ្លារខិនមានរិទ្ធនៅទឹកទី៤ ដណ្តើមបានខ្សែប្រវ៉ាត់ទម្ងន់៦៥កីឡូក្រាម ។

អ្នកប្រដាល់ថៃរូបនេះមានប្រវត្តិប្រកួតចំនួន៩៥ដង ឈ្នះ៧៣ដង ចាញ់១៩ដង ស្មើពិន្ទុ៣ដង និង ធ្លាប់វាយគូប្រកួតឲ្យសន្លប់បានចំនួន១៤ដង ។ចំពោះអ្នកប្រដាល់កម្ពុជាពុទ្ធ ឆាយរិទ្ធីវិញមានប្រវត្តិប្រកួតចំនួន៩១ដង ឈ្នះ៦៣ដង ចាញ់២៥ដង ស្មើពិន្ទុ៣ដង និង វាយគូប្រកួតឲ្យសន្លប់បានចំនួន២១ ដង ។

សូមបញ្ជាក់ថាសូមបញ្ជាក់ថាសូម្បីតែមិត្តរួមក្លិបរបស់ពុទ្ធ ឆាយរិទ្ធីឈ្មោះមឿន សុខហ៊ុចក៏ត្រូវគ្រឿង ក្រៃទាត់ឲ្យខូចជើងមុនស្នូរជួងបញ្ចប់ទឹកទី១ ដែរ ។ រិទ្ធីអាចដណ្ដើមជ័យជំនះលើគ្រៀង ក្រៃបានឬទេ ?

Facebook Comments
Loading...