ខកចិត្តហើយ ៖ លោកត្រាំថាកិច្ចប្រជុំកំពូលជាមួយកូរ៉េខាងជើងទំនងជាលើកពេលវិញ

0
28162

តាមBBC ផ្សាយអំបាញ់មិញនេះបានឲ្យដឹងថា លោកដូណាល់ត្រាំ បានប្រកាសថាកិច្ចប្រជុំកំពូលរវាងរូបលោកជា​មួយប្រធានាធិបតីកូរ៉េខាងជើង គីម ជុងអ៊ុនដែលគ្រោងធ្វើឡើងនៅ ថ្ងៃទី១២ខែមិថុនានៅក្នុងប្រទេសសឹង្ហបុរីទៅទំនងជាត្រូវពន្យាពេលវិញហើយ។

លោកបាន និយាយថា កូរ៉េខាងជើងត្រូវតែទទួលយកលក្ខខណ្ឌននៃការចរចារ បើមិនដូច្នោះទេការចរចារប្រហែលជាលើកពេលហើយ។ លោកត្រាំបាននិយាយបែបនេះក្នុងពេលជួបជាមួយ លោកមូងជីអ៊ីន ប្រធានាធិបតីកូរ៉េខាងត្បូងនៅសេតវិមានកាលពីម្សិលមិញ។

កូរ៉េខាងជើង នៅតែទទូចថា ពួកគេនឹងលប់ចោលការចរចារកំពូលជាមួយលោកត្រាំ ប្រសិនបើត្រាំនៅតែទទូចឲ្យកូរ៉េខាងជើងរំលាយចោលអាវុធនុយក្លេអ៊ែរជាឯកតោភាគី។ លោកត្រាំមិនបាននិ យាយអំពីលក្ខខណ្ឌអ្វីដែលលោកតម្រូវឲ្យកូរ៉េខាងជើងទទួលយកនោះទេ ។ ប៉ុន្តែនៅពេលអ្នកកាសែតសួរអំពីលក្ខខណ្ឌនេះលោកត្រាំបានឆ្លើយថា៖ កូរ៉េខាងជើងត្រូវតែរំលាយចោល អាវុធនុក្លេអ៊ែរ។

ប៉ុន្តែតាមរបាយការណ៍ព័ត៌មានចុងក្រោយបានឲ្យដឹងថាផែនការរុះរើទីតាំងផលិតអាវុធនុយ ក្លេអ៊ែររបស់កូរ៉េខាងជើងនៅសប្តាហ៍នេះមានពន្យាពេលទៅវិញហើយ ដោយសារតែអាកា សធាតុមិនល្អ៕

Facebook Comments
Loading...