ប្រជៀវសង្សយ័ជាភ្នាក់ងារចម្លងវីរុសNipah ដ៏កាចសាហាវនៅប្រទេសឥណ្ឌា

2
14576

មន្ត្រីសុខាភិបាលនៃប្រទេសឥណ្ឌាបាននិយាយថាប្រជាជន៩នាក់រស់នៅក្នុងរដ្ឋ Karala ភាគខាងត្បូងនៃប្រទេស​ឥណ្ឌាបានស្លាប់បាត់បង់ជីវិតដោយសង្សយ័ថា បានឆ្លងវីរុសNipahដ៏កាចសាហាវ។

អ្នកវិទ្យាសាស្ត្រនិយាយថា វីរុសមួយប្រភេទនេះឆ្លងមកពីសត្វប្រជៀវ។ នៅថ្ងៃចន្ទ័ម្សិលមិញនេះមានរបាយការណ៍ថា មានមនុស្ស៣នាក់ទៀតក្រោយពីពិនិត្យឈាមបានរកឃើញផ្ទុកវីរុសនេះដែរ។ មនុស្ស២៥នាក់ផ្សេងទៀតកំពុងទទួលការព្យាបាលនៅក្នុងមន្ទីរពេទ្យ។ មិនមានវ៉ាក់សាំងសម្រាប់ចាក់ការពារវីរុសនេះនៅឡើយទេ។ អ្នកដែលឆ្លងវីរុសហើយគឺប្រមាណ៧០%ត្រូវតែប្រឈមមុខទៅនឹងសេចក្តីស្លាប់។

អង្គការសុខភាពពិភពលោកបានចាត់ទុកវីរុសNipah គឺជាប្រភេទជម្ងឺដ៏គ្រោះថ្នាក់បំផុតទាំង១០នៅក្នុងពិភព​លោក ហើយដែលវាជាប្រភេទជម្ងឺថ្មីដែលទើបនឹងផ្ទុះឡើងនិងគ្មានថ្នាំព្យាបាល៕

Facebook Comments
Loading...

2 COMMENTS

LEAVE A REPLY

Please enter your comment!
Please enter your name here