ឃាត់​ខ្លួន​មន្ត្រីនគរបាលដែលបានទះកំភ្លៀង ស្ត្រីម្នាក់នៅជិតផ្សារអូរឡាំពិក

0
14227

ឯកឧត្ដមនាយឧត្ដមសេនីយ៍​ ជួន​ សុវណ្ណ​ អគ្គស្នងការរង​ និង​ ជាស្នងការនគរបាលរាជធានី​ បានអោយដឹងមុននេះបន្តិចថា​ មន្ត្រីនគរបាលប៉ុស្តិអូរឡាំពិកឈ្មោះ​ កៅ​ សំអុល​ ដែលប្រើហឹង្សារលើស្ត្រីម្នាក់នៅជិតផ្សារអូរឡាំពិកនោះត្រូវបានឃាត់ខ្លួនមកកាន់ស្នងការដ្ឋានដើម្បីអនុវត្តន៍វិន័យកងកម្លាំងនគរបាលជាតិ​ ។​

មន្ត្រីនគរបាលខណ្ឌចំការមនបានអោយដឹងថា​ មូលហេតុបង្ករជាអំពើហឹង្សារទះកំភ្លៀងស្ត្រីរូបនោះដោយសារតែស្ត្រីរូបនោះក្រវៀសដៃធ្វើអោយធ្លាក់ទូរស័ព្ទដៃរបស់លោក​ កៅ​ សំអុល​ បែក ដែលជាហេតុធ្វើអោយលោក​ កៅ​ សំអុល​ ខឹងក៏ទះកំភ្លៀងតែម្ដង​ ។​

ស្ត្រីរូបនោះត្រូវបាននគរបាលហៅត្រួតពិនិត្យដោយសារតែគ្មានពាក់មួក​សុវត្ថិភាព​ ។

Facebook Comments
Loading...