នាយករដ្ឋមន្ត្រីមហាធៀរ៖ យើងនឹងកសាងម៉ាឡេស៊ីឲ្យរុងរឿងឡើងវិញ

0
14595

នាយករដ្ឋមន្ត្រីម៉ាឡស៊ីវយ័៩២ឆ្នាំលោកមហាធៀរមហាម៉េតបាននិយាយថាលោកប្តេជ្ញាចិត្ត យ៉ាងមុតមាំដើម្បីកសាងប្រទេសម៉ាឡេស៊ីឲ្យល្បីល្បាញរុងរឿងឡើងវិញក្នុងពេលខាងមុខនេះ។

លោកបានថ្លែងថា៖ប្រទេសរបស់យើងពីមុននេះទទួលបាននូវការគោរពខ្លាំងណាស់។ប៉ុន្តែមកដល់ពេលនេះវាមិនដូចពីមុនទៀតទេ។យើងត្រូវតែនាំគ្នាកសាងប្រទេសយើងឡើងវិញឲ្យខ្ពស់ត្រដែតនិងទទួលបាននូវការគោរពដូចពីមុនអីចឹង។ថ្លែងនៅក្នុងការិយាល័យនាយករដ្ឋមន្ត្រីកាលពីថ្ងៃទី២១ឧសភាលោកមហាធៀរបានអំពាវនាវឲ្យប្រជាជនម៉ាឡេស៊ី ទាំងអស់ក្រោកឈរឡើងរួមកម្លាំងជាមួយលោកដើម្បីធ្វើការនេះឲ្យទទួលបានជោគជ័យ។

លោកបានបញ្ជាក់ទៀតថា៖ខ្ញុំមិនធ្វើការងារណាមួយដែលរំលោភច្បាប់ទេ។ខ្ញុំសង្ឃឹមថាជន រួមជាតិនឹងរួមកម្លាំងកម្លាំងជាមួយខ្ញុំក្នុងនាមជានាយករដ្ឋមន្ត្រី។ខ្ញុំត្រូវតែនិយាយថាអ្នកណា ក៏ដោយដែលរំលោភបំពានច្បាប់ត្រូវតែទទួលទោសដាច់ខាត៕

Facebook Comments
Loading...

LEAVE A REPLY

Please enter your comment!
Please enter your name here