ពត៌មានចុងក្រោយនៃការប្រកួតកីឡាជាតិលើកទី២

0
10386

ភ្នំពេញ: លោកវ៉ាត់ ចំរើនអគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាបានថ្លែងថា ពេលវេលាដង្ហែរក្បួនបើកកម្មវិធីត្រូវតែឲ្យស៊ីគ្នាជាមួយនឹងការរត់ភ្លើងគប់ដែលប្រទានដោយព្រះមហាក្សត្រ។ នៅពេលដង្ហែរនេះទៀតអត្តពលិកត្រូវតែលើកដៃស្វាគមន៍ចំពោះប្រជាជនដែលចូលរួមអបអរ និងបង្ហាញពីកាយវិការគោរពចំពោះ​គណៈអធិបតីដែលចូលរួម មិនតែប៉ុណ្ណោះក៏ត្រូវតែមានទឹកមុខរីករាយដើម្បីជៀសវាងកុំឲ្យទូរទស្សន៍ថតទៅឃើញធ្វើមុខក្រញ៉ូវ ។ កីឡាករ-កីឡាការិនី គ្រូបង្វឹកនិហមន្ត្រីដឹកនាំត្រូវគោរពគោលការណ៍Fair-Play ហើយជៀសវាងឲ្យបាននូវកំហឹងរហូតនាំអត្តពលិករបស់ខ្លួនដើរចេញពីការប្រកួត ។ ការនាំកីឡាករដើរចេញពីការប្រកួតវាជារឿង​ហួសសម័យទៅហើយមិនត្រូវឲ្យកើតមានជាដាច់ខាត ។ជាគ្រូបង្វឹក ជានាយបេសកកម្មត្រូវតែអានសៀវភៅបទបញ្ញតិទូទៅ និងបច្ចេកទេស(General Rules And Technical Regulation Handbook)ឲ្យបានចប់ ។

ព្រឹត្តិការណ៍កីឡាជាតិលើកទី២នេះនឹងធ្វើពិធីបើកនៅថ្ងៃទី២៥ឧសភា និងបិទកម្មវិធីនៅថ្ងៃទី៤មិថុនាក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ពីសំណាក់សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុន សែនប្រមុខរាជរដ្ឋាភិបាលកម្ពុជា ។ការប្រកួតកីឡាជាតិលើកទី២នេះមាន២៧ប្រភេទកីឡានិង២៦៦វិញ្ញាសាដែលក្នុងនោះមានមេដាយមាសសរុបចំនួនគ្រឿង មេដាយប្រាក់២៦៦គ្រឿង និងមេដាយសំរិទ្ធ៤០៧គ្រឿងដោយសារតែប្រភេទកីឡាខ្លះមានមេដាយសំរិទ្ធស្ទួន ។

សណ្ឋាគារសម្រាប់ស្នាក់នៅមានចំនួន២៦ដែលមាន២.០៣០បន្ទប់ដែលក្នុងនោះនៅរាជធានីភ្នំពេញចំនួន១.៩១០​បន្ទប់ ខេត្តកំពត១សណ្ឋាគារដែលមាន៣៩បន្ទប់សម្រាប់ការប្រកួតកីឡាប្រណាំងកង់ ។ខេត្តកែបមួយសណ្ឋាគារមាន២៥បន្ទប់សម្រាប់ការប្រកួតកីឡាទ្រីយ៉ាត្លុង និងខេត្តកមពង់ធំមួយសណ្ឋាគារមាន៥៦បន្ទាប់សម្រាប់ការប្រកួតកីឡាបេស្បល ។

ក្នុងព្រឹត្តិការណ៍នេះដែរប្រើប្រាស់រថយន្ដសរុបចំនួន១៦៤គ្រឿងគឺប្រភេទរថយន្ដចំណុះ៤៥កៅអី១៦៣គ្រឿងរថយន្ដចំណុះ២៥កៅអីចំនួន១គ្រឿងដោយឡែករថយន្ដដឹកសម្ភារៈចំនួន៤គ្រឿងទៀត ។

Facebook Comments
Loading...