ប្រាក់ខែមេដឹកនាំប្រទេសនៅអាស៊ាន!!

0
12067

វេបសាយ«មតិជន»ថៃបានស្រាវជ្រាវអំពីប្រាក់ខែមេដឹកនាំប្រទេស​ក្នុង​​អាស៊ាននិងបានរកឃើញថា មេដឹកនាំអាស៊ាន​ដែលមានប្រាក់​ខែ​ច្រើ នជាងគេគឺនាយករដ្ឋមន្រ្តីសាំងហ្គាពួរ។គាត់មានប្រាក់ខែ​១៨៣.០០០ដុល្លារ ឬ២,២លាន​ដុល្លារក្នុង១ឆ្នាំ។គាត់មិនត្រឹមមានប្រា​ក់ខែច្រើនជាង​គេ​ក្នុងអាស៊ានទេគឺចាត់ទុកថាច្រើនជាងគេផងដែរក្នុងពិភពលោក។

ប្រធានាធិបតីហ្វីលីពីនមានប្រាក់ខែ៧.៧០០ដុល្លារ។ នាយករដ្ឋ​មន្រ្តី​ម៉ាឡេស៊ីមានប្រាក់ខែ៥.៨០០ដុល្លារ។ប្រធានាធិប​តីឥណ្ឌូណេស៊ីមានប្រាក់ ខែ៤.៥០០ដុល្លារ។ នាយករដ្ឋមន្រ្តីថៃប្រាក់ខែសុទ្ធតែ២៣៦០​ដុ​ល្លារទេ តែមានប្រាក់ថែមសរុបបាន៣៩១០ដុល្លារ។

នាយករដ្ឋមន្រ្តីកម្ពុជាសម្តេចតេជោហ៊ុនសែនមានប្រាក់ខែ៩​១០ដុ​ល្លារ(តួលេខឆ្នាំ២០១៦)។ នាយករដ្ឋមន្រ្តី​វៀតណាម​ប្រាក់ខែ៨០៥ដុល្លា​រ(តួ លេខឆ្នាំ២០១៣)។ នាយករដ្ឋមន្រ្តីប៊រុយណេ អត់មានប្រាក់ខែ(Wikipedia)។ចំណែក ឡាវនិងភូមា មិនមានតួលេខ។

Facebook Comments
Loading...