
និស្ស័យមនុស្សពេលខ្លះមិនអាចស្មានបាន ត្រូវដល់គូ ក៏ដល់តែម្ដង ចំណែកអ្នកខ្លះទៀតខំចាំយូរយ៉ាងណាក៏មិនទាន់មានដូចគេ ក៏ព្រោះតែមិនដល់គូព្រេងដែលជាអ្នករួមផ្លូវទៅអនាគតជាមួយខ្លួន។ ចំណែកនារីម្នាក់នៅខេត្តសៀមរាប បានបង្ហោះរឿងនឹកស្មានមិនដល់មួយ ព្រោះតែបុរសដែលខ្លួនគិតថាស្រលាញ់លេងៗ ស្រាប់តែនាំឪពុកម្ដាយពីភ្នំពេញ ទៅស្ដីដណ្ដឹងនាងដល់ខេត្តសៀមរាប ដែលធ្វើឲ្យនាងមានការភ្ញាក់ផ្អើល លាយនឹងអារម្មណ៍រំភើបចិត្តយ៉ាងខ្លាំង។
ម្ចាស់គណនី Facebook ដែលមានឈ្មោះ Dav Dav បានបង្ហោះថា៖ “រយះពេលជាង3ឆ្នាំមកនេះខ្ញុំមិនដែល show off អ្វីច្រើនទេ ព្រោះពីដំបូងដែលស្រលាញ់គ្នា គឺ ខ្ញុំមិនដែលគិតថាគាត់ស្រលាញ់ខ្ញុំពិតទេ គិតថាទាក់ទងគ្នាលេងៗ ព្រោះគាត់ជាមនុស្សដែលមានស្រីច្រើន។ យូរៗទៅ គាត់កាន់តែcare កាន់តែហួងហែងអូន តាមស្អិតទៅៗ។ តែថ្ងៃនេះ ម៉ោង 9ព្រឹកនេះមនុស្សម្នាក់ដែលខ្ញុំមិនដែលនឹងគិតថា គាត់នឹងស្រលាញ់ស្រីណាស្មោះ បានយកគ្រួសារ ពីភ្នំពេញមកដណ្តឹងកូនក្រមុំគេដល់សៀមរាបចឹងសោះ។ អរគុណបងដែលទ្រាំនឹងចរឹតអូនបាន និងតែងលើកលែងរាល់កំហុសខុសឆ្គង និងតែងតែបារម្មណ៍នឹងព្រម ចាញ់អូនរហូត អរគុណ សម្រាប់ការស្រលាញ់អូន នឹង គោរព ស្រលាញ់គ្រួសារអូន នេះហើយជាអ្វីដែលអូនប្រាថ្នាចង់បាន។”
អ្វីដែលធ្វើឲ្យមនុស្សជាច្រើនមានការចាប់អារម្មណ៍ខ្លាំងនោះ គឺថ្លៃបណ្ណាការជាលុយសុទ្ធ ២០ខ្ទាស់ ស្មើនឹង ២ម៉ឺនដុល្លារ។ មនុស្សជាច្រើន បានបញ្ចេញមតិ សរសើរកូនក្រមុំខាងលើ ថាពិតជាសំណាងខ្លាំងណាស់ ដោយបានបុរសម្នាក់ស្រលាញ់ស្មោះ ហ៊ានចូលដណ្ដឹងពេញមុខមាត់ ខុសពីយុវវ័យមួយចំនួន ដែលស្រលាញ់គ្នាបានត្រឹមមួយឆាវក៏ជួបរឿងហ្មងសៅ បែកគ្នាទៅវិញតាមបែបស្នេហាយុវវ័យ។
ការបង្ហោះខាងលើនេះ បែរជាមានអ្នកខ្លះរិះគន់ថា ជាការបង្អួត ប៉ុន្តែម្ចាស់គណនី Dav Dav បានតបវិញថា៖ “ថ្ងៃនេះមានមនុស្សមួយចំនួន ថាខ្ញុំអួត ថាខ្ញុំទារថ្លៃបណ្ណាការថ្លៃចេះចុះ. ការពិតខាងគ្រួសារខ្ញុំមិនបាន ទារ អីទេ ហើយពួកគាត់ក៍មិនបានលក់កូនដែរ តែលុយ2មុឺននេះគឺខាង ប្រុស គេជាអ្នកជូនដោយចិត្តគេ អ្នកចូលរួមកម្មវិធីព្រឹកព្រឹកមិញគឺដឹងគ្រប់គ្នា ខ្ញុំគឺជាអ្នករកសុីធម្នតាម្នាក់ មិនបានអួតអីទេ គ្រាន់តែផុសពីការចូលស្តីដណ្តឹងប៉ុណ្ណឹងខុសដែរ”។
យ៉ាងនេះក្ដី ក៏មានអ្នកខ្លះទៀត បានបញ្ចេញមតិថា ថ្លៃបណ្ណាការ ២ម៉ឺនដុល្លារ ពិតជាទឹកលុយច្រើនណាស់ សម្រាប់អ្នកក្រមួយចំនួន ដោយមិនដឹងថាពេលណាទើបសន្សំការប្រពន្ធបាន។ បុរសម្នាក់ក្នុងចំណោមនោះ បានលើកឡើងថា ប្រសិនបើបណ្ណាការ ២ម៉ឺនដុល្លារនាពេលបច្ចុប្បន្នមែននោះ បុរសជាច្រើន ប្រាកដជាប្រឈមការអត់ប្រពន្ធជាមិនខាន ព្រោះមិនងាយរកបានប្រាក់ច្រើនដល់ម្លឹងទេ លោះត្រាតែមានឪពុកម្ដាយជួយ។
អ្នកបញ្ចេញមតិខាងលើនេះ បានលើកជាឧទាហរណ៍ថា ប្រសិនបើអាយុ ២២ឆ្នាំរៀនចប់ថ្នាក់បរិញ្ញាបត្រ ហើយរកបានការងារល្អមួយធ្វើ បានប្រាក់ខែ ៣០០ដុល្លារជាមធ្យម នោះក្នុងមួយខែកាត់ចំណាយរួច១៥០ដុល្លារ អាចសល់ ១៥០ដុល្លារ។ តាមប្រាក់ខែនេះ គឺសន្សំ ១២ឆ្នាំ ទើបអាចសល់បាន ២ម៉ឺនដុល្លារ ដូចនេះអាយុជាង ៣០ឆ្នាំ ទើបអាចរកប្រពន្ធបាន។ នេះមិនទាន់គិតថ្លៃឈឺថ្កាត់ និងថ្លៃចំណាយផ្សេងៗទៀតផង។
ទោះបែបនេះក្ដី តាមពិតទៅ ការរៀបការបច្ចុប្បន្ន កម្រមានអ្នកអាចរកបានលុយការខ្លួនឯងណាស់ ក្នុងអាយុក្រោម ៣០ឆ្នាំ គឺមានតែការពឹងលើលុយឪពុកម្ដាយជួយសិន។ ព្រោះរៀនចប់ភ្លាម ការងារដែលបានដំបូង មិនអាចរកបានប្រាក់ខែច្រើន សម្រាប់សល់គ្រាន់ដណ្ដឹងកូនគេនោះទេ។ បើសិនជាមានលុយការ ក៏ជាទ្រព្យសម្បត្តិ ដែលឪពុកម្ដាយបន្សល់ទុកឲ្យពីមុនមកប៉ុណ្ណោះ៕
Hi there! This post could not be written any better! Going
through this post reminds me of my previous roommate!
He continually kept talking about this. I most certainly will forward this information to him.
Fairly certain he’s going to have a great read. I appreciate you for sharing!
Thankѕ for finalky taⅼking about >រំភើបដាច់ផ្ងារម៉ង !
ជាមនុស្សប្រុសមានស្រីច្រើន ស្មានតែស្រលាញ់លេងៗ មានអីនាំឪពុកម្ដាយមកដល់ផ្ទះ
ធ្វើឲ្យភ្ញាក់ផ្អើលគ្រប់គ្នា…
| Knv-info.com – Breaking Νewss <Loved it!
Stronger sperm in higher quantities increases the odds that
pregnancy will occur. But when our bodies are not furnished with the correct amount in the nutrients we need, we feel lethargic, weak and sleepy.
On the other hand, the United States football team competed at the Games
from the 29th Olympiad within the People’s Republic of China.
Yes! Finally something about bubble.
This could be a good way of detecting if any spy app is really
present on your Android phone or not. You can use a free of charge telephone tracker
app but they are really effortless to detect and
do not do close to as very much as this app does.
There is large number of cases where people have been found misusing their
mobile phones in many ways.
Comments are closed.