នរណានឹងមានឪកាសបន្តឡើងវគ្គបន្តព្រឹត្តិការណ៍TV5 Boxing Knock-Out

0
913

ភ្នំពេញ: សម្រាប់ថ្ងៃទី៣១មីនានេះអ្នកប្រដាល់ផាន់ ពិសិដ្ឋក្លិពុទ្ធសេរីវង្សត្រូវជួបប្រកួតជើងខ្លាំងសង គង់មកពីក្លិបអេភូថងកីឡា ។ កាលប្រកួតជម្រុះនៅជុំទី១ផាន់ ពិសិដ្ឋឈ្នះអ្នកប្រដាល់លី ភាក្លិបក្លិបសំរោងកោងកីឡាខេត្តបាត់ដំបងដោយពិន្ទុ ឯ សង គង់ឈ្នះគួន ប៊ុនហ៊ីមក្លិបពន្លឺសាមគ្គីខេត្តបាត់ដំបងដោយពិន្ទុ ។

សម្រាប់ជុំទី២នេះការប្រកួតនឹងតឹងតែងជាងកាលពីជុំទី ១ ព្រោះពួកគេសុទ្ធតែជាអ្នកឈ្នះពីជុំទី ១ ដូចគ្នា ។តើសង គង់ដើរចេញ ឬ ផាន់ ពិសិដ្ឋជាអ្នកខ្ទាតចេញពីការប្រកួតនេះ ?

Phan-Piseth-Song-Kung [800x600]

ប្រកួតក្នុងព្រឹត្តិការណ៍នេះដែររឿន ឈីក្លិបគុហារព្រហ្មជ័យខេត្តសៀមរាបជួបជាមួយអ្នកប្រដាល់លឹម ឡេងក្លិបរស្មីភូមិគាបខេត្តបន្ទាយមានជ័យ ។

ការប្រកួតនេះមិនដឹងថាលឹម ឡេងដណ្ដើមបានកៅអីសម្រាប់ឡើងទៅប្រកួតវគ្គជម្រុះជុំទី៣បន្តទៀត ឬ គ៏រឿន ឈីជាអ្នកដណ្ដើមបាននោះឡើយ ។ នរណាជួបសំណាងល្អក្នុងការប្រកួតជម្រុះនេះ ?

ការប្រកួតជាមិត្តភាពជាមួយថៃវិញនោះសារឿន ចាន់ក្លិបតាព្រហ្មមានជ័យជួបជាមួយអ្នកប្រដាល់ជើងខ្លាំងថៃ ផាត ងិនថង(Phat Nginthong)ដោយប្រកួតគ្នាក្នុងប្រភេទទម្ងន់៦០គីឡូក្រាម ។

អ្នកប្រដាល់ថៃរូបនេះឧស្សាហ៍មកប្រកួតនៅស្រុកខ្មែរណាស់ហើយកន្លងមកនេះមានអ្នកប្រដាល់ជើងខ្លាំងស្រុកខ្មែរមិនតិចទេដែលត្រូវអ្នកប្រដាល់ថៃរូបនេះបង្ក្រាបបាន ។សារឿន ចាន់វិញមួយរយៈនេះហាក់ដូចជាស្រុតចុះច្រើន ។ចាំមើលការប្រកួតមួយនេះនរណាជាអ្នកឈ្នះ ?

Sareun-Chan-Phat-Nginthong [800x600]

Facebook Comments
Loading...