ការប្រកួតកីឡាជាតិលើកទី២ (2nd National Games) ចាប់ផ្តើមនាចុងខែឧសភា

0
12614

ភ្នំពេញ:ការប្រកួតកីឡាជាតិលើកទី២(2nd National Games)នឹងធ្វើពីថ្ងៃទី២៥ឧសភាដល់ថ្ងៃទី៥មិថុនាឆ្នាំ២០១៨ ដែលការប្រកួតធ្វើនៅរាជធានីភ្នំពេញ ខេត្តកមពត កែប កំពង់ធំ ។ កីឡាចំនួន២៧ប្រភេទដែលមានចំនួន២៧៨ វិញ្ញាសានឹងត្រូវដាក់ឲ្យប្រកួតនាឆ្នាំនេះ ។

មិនតែប៉ុណ្ណោះ ការប្រកួតកីឡាជាតិលើកទីនេះរដ្ឋនឹងចំណាយលុយប្រមានជាង៦.០០០លានរៀល ។ ខណៈកាលពីប្រកួតកីឡាជាតិលើកទី១ឆ្នាំ២០១៦ដែលមានតែ១៥ប្រភេទកីឡានោះរដ្ឋបានចំណាយអស់ជិត៤.០០០លានរៀល ។

ការប្រកួតកីឡាជាតិលើកទី២នេះមានមេដាយមាសចំនួន៥៨៤គ្រឿង មេដាយប្រាក់ចំនួន៥៨៤គ្រឿង និង មេដាយសំរិទ្ធចំនួន៧០៣គ្រឿង ។ មេដាយសំរិទ្ធច្រើនជាងគេបែបនេះដោយសារតែប្រភេទកីឡាខ្លះតម្រូវឲ្យមានមេដាយសំរិទ្ធស្ទួន ។

Image result for ការប្រកួតកីឡាជាតិលើកទី

Facebook Comments
Loading...