ឃាត់ខ្លួនស្ត្រីសង្ស័យ០១នាក់ ករណីលួចយកម៉ូតូ០១គ្រឿង

0
14121

ភ្នំពេញ ៖ នៅថ្ងៃទី២២-០៣-២០១៨ ម៉ោងប្រហែល១៧និង០០នាទី កម្លាំងប៉ុស្តិ៍នគរបាលភ្នំពេញថ្មី បានធ្វើការឃាត់ខ្លួនជនសង្ស័យ០១នាក់ ករណីអំពើលួចម៉ូតូ នៅចណុចក្នុងការដ្ឋានសំណង់ផ្ទះគ្មានលេខ ផ្លូវលេខ១០០៧ ភូមិឧកញ្ញាវាំង សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ កាលថ្ងៃទី ១៤-០៣-២០១៨ វេលាម៉ោង១១ និង៤០នាទី ។

ជនសង្ស័យចំនួន០១នាក់ ឈ្មោះ ផូ សុខលី ភេទស្រី អាយុ៤៩ឆ្នាំ មុខរបរនៅផ្ទះ ស្នាក់នៅភូមិត្រពាំងរាំង ឃុំខ្វាវ ស្រុកសំរោង ខេត្តតាកែវ (គ្មានសារធាតុញៀន) ។ ជនរងគ្រោះឈ្មោះសុខ ឌីណា ភេទប្រុស អាយុ២៨ឆ្នាំ មុខរបរបុគ្គលិកក្រុមហ៊ុនឯកជន ស្នាក់នៅផ្ទះលេខ១ ផ្លូនលំ ភូមិព្រៃព្រីងខាងជើង សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ។
សម្ភារៈបន្សល់ទុក ៖ ម៉ូតូចំនួន០១គ្រឿង ម៉ាកZOOMER-X ផលិតឆ្នាំ២០១៦ ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 1GE2335 ប្រគល់ឲ្យជនរងគ្រោះវិញ ។

នៅមុនពេលកើតហេតុថ្ងៃទី១៤-០៣-២០១៨ វេលាម៉ោង១១ និង៤០នាទី ជនរងគ្រោះបានជិះម៉ូតូរបស់ខ្លួន មកកន្លែងកើតហេតុ ដោយទុកម៉ូតូរបស់ខ្លួននៅមុខរបង រួចជនរងគ្រោះបានឡើងលើការដ្ឋានសំណង់ ដើរមើលការងារ ពេលជនរងគ្រោះ ចុះពីមើលការងារលើការដ្ឋានសំណង់វិញ ក៏បាត់មិនឃើញម៉ូតូរបស់ខ្លួន បន្ទាប់មកជនរងគ្រោះបានមកប៉ុស្តិ៍រដ្ឋបាលភ្នំពេញថ្មី ដាក់ពាក្យបណ្តឹង ។រហូតដល់ថ្ងៃទី២២-០៣-២០១៨ វេលាម៉ោង១៧ និង០០នាទី ជនរងគ្រោះបានឃើញម៉ូតូរបស់ខ្លួនដែលបានបាត់នៅចំណុចផ្ទះលេខ ១០៧ ផ្ឡុវលេខ០១បូរីពិភពថ្មី ភូមិត្រពាំងគល់ សង្កាត់កន្ទោក ខណ្ឌមានជ័យ តាមរយៈប្រពន្ធ័GPS រួចជនរងគ្រោះបានរាយការណ៍ទៅសមត្ថកិច្ចសង្កាត់កន្ទោក និងបានឃាត់ខ្លួនជនសង្ស័យរួមទាំងម៉ូតូ ប្រគល់ឲ្យសមត្ថកិច្ចរដ្ឋបាលប៉ុស្តិ៍ភ្នំពេញថ្មីតែម្តង ។ បច្ចុប្បន្ន ជនសង្ស័យកំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីអនុវត្តតាមនិតិវិធី ៕

Facebook Comments
Loading...