ជនសង្ស័យ៥នាក់និងថ្នាំញៀន៧កញ្ចប់ ត្រូវប៉ូលិសស្រុកបាទីឃាត់ខ្លួន….!

0
16718

តាកែវ ៖ ជនសង្ស័យចំនួន៥នាក់ និងបីនាក់ទៀតរត់រួចពាក់ព័ន្ធទៅនិងករណី រក្សាទុក ដឹកជញ្ជូន ជួញដូរ យកទៅប្រើប្រាស់នូវសារធាតុញៀនដោយខុសច្បាប់ ដែលបានប្រព្រឹត្តឡើងកាលពីរថ្ងៃសុក្រទី៧ កើតខែចែត្រឆ្នាំរកា ព.ស ២៥៦១ ត្រូវនិងថ្ងៃទី២៣ខែមីនាឆ្នាំ២០១៨ វេលាម៉ោង១០និង០០នាទី នៅចំណុចភូមិនាល ឃំុតាំដូង ស្រុកបាទី ខេត្តតាកែវ ប៉ូលិសស្រុកបាទីបានសហការណ៍ជាមួយកំលាំងនគបាលប៉ុស្តិ៍ឃំុតាំងដូង ចុះព័ទ្ធចាប់ជនសង្ស័យមួយក្រុមមានគ្នា៥នាក់ក្នុងចំណោម៨នាក់ដោយបានរត់គេចខ្លួនរួចចំនួន៣នាក់។

លោក ឃុត ឡូ អធិការរងនគបាលស្រុកបាទីបានឲ្យដឹងថា: កាលពីវេលាម៉ោងនិងថ្ងៃ ក្នុងចំណុចកើតហេតុខាងលើ កំលាំងនគបាលយើងបានទទួលព៍ត័មានពីប្រជាពលរដ្ឋដោយរាយការណ៍ថា: មានក្រុមមនុស្សចាស់ក្មេងជិត១០នាក់បានពពាក់ពពូនប្រើប្រាស់និងលក់ដូរថ្នាំញៀននៅតំបន់ភូមិខាងលើនោះ កលាំងយើងក៍ចេញអន្តរាគមន៍ភ្លៀមៗក៍ពួនស្ទាក់ព័ទ្ធចាប់បានជនសង្ស័យចាស់ក្មេង ចំនួន៥នាក់ក្នុងចំណោមបក្ខពួក៨នាក់ ។

លោក ឃុត ឡូ បានរៀបរាប់ទៀតថា: ជនសង្ស័យឃាត់ខ្លួនបាន ទី១ឈ្មោះ មឿន សុភក្ដី ភេទប្រុសអាយុ២៤ឆ្នាំ ទី២ឈ្មោះ ខាត់សុឃឿន ប្រុសអាយុ២៨ឆ្នាំ ទី៣ ឈ្មោះ ឌី ណារ៉ែន ប្រុសអាយុ៣២ឆ្នាំ នាក់ទាំងបីរស់នៅភូមិនាលឃំុតាំងដូងស្រុកបាទីខេត្តតាកែវ ហើយទី៤ ឈ្មោះ ហួត មេសា ប្រុសអាយុ១៨ឆ្នាំរស់នៅភូមិត្រាំខ្នា ឃំុសូភី ស្រុកបាទី និងទី៥ ឈ្មោះ ឆុំ សុវណ្ណធូ ប្រុសអាយុ១៧ឆ្នាំនៅភូមិសំរោងជ្រៃ ឃំុតាំងដូង ស្រុកបាទីខេត្តតាកែវ អ្នកទាំង៥មានមុខរបរមិនពិតប្រាកដ។ រីឯវត្ថុតាងបានឆែកឆេរកឃើញម្សៅពណ៍សថ្លាសង្ស័យសារធាតុញៀនចំនួន៧កញ្ចប់ធំ និងតូចបី ដែកកេះចនួន៩ ម៉ូតូ២គ្រឿង ដបសម្រាប់ជួក១ កន្ត្រៃ១ និងសម្ភារ:សម្រាប់ប្រើប្រាស់វេច ខ្ចប់មួយចំនួនថែមទៀត។

លោកអធិការរងបានបញ្ជាក់ទៀតថា: ជនសង្ស័យទាំង៥នាក់ដែលត្រូវឃាត់ខ្លួន រួមនិងវត្ថុតាង ថ្នាំញៀន ប៉ូលិសជំនាញកំពុងដុតដៃ ដុតជើងកសាងសំណំុរឿងធ្វើការបញ្ជូនទៅកាន់ស្នងការដ្ឋាននគបាលខេត្តតាកែវចាត់ការបន្តតាមនិតិវិធីច្បាប់៕ ដោយ សនសុភ័ក្ដ

IMG-20180324-WA0008

IMG-20180324-WA0003

Facebook Comments
Loading...