ជើងចាស់យុគ យក្សគីល ប៉ះអ្នកប្រដាល់រុស្សី

0
17518

ភ្នំពេញ: អ្នកប្រដាល់ចាស់ យុគ យក្សគីល ក្លិបអប់រំកាយខេត្តបាត់ដំបងចេញមុខមកប្រយុទ្ធឡើងវិញហើយៗនៅយប់ថ្ងៃទី២៤មីនាអ្នកប្រដាល់រូបនេះជួបជាមួយអ្នកប្រដាល់រុស្ស៊ី អាត ធឺសស៊ូស៊ីនស្គី(Arthurs Shushinsky)លើសង្វៀនហ្គេនស្ប៊ើករបស់អាស៊ីអាគ្នេយ៍ ។

នេះជាលើកដំបូងហើយដែលអ្នកប្រដាល់រុស្ស៊ីរូបនេះមកប្រកួតនៅស្រុកខ្មែរ ។ គេមិនដឹងថាអ្នកប្រយុទ្ធឆ្លងដែនរូបនេះខ្លាំងឬខ្សោយនោះឡើយតែគេមានប្រវត្តិប្រកួតចំនួណ៣១ដង ឈ្នះ២៤ ដង ចាញ់៧ ដង ។ ចំពោះយក្សគីលវិញគេខានឡើងសង្វៀនប្រកួតយូរដែរហើយគេជាអ្នកប្រដាល់ដែលមានកណ្ដាប់ដៃធ្ងន់ ឯ ស្នៀតជើង និង ជង្គង់របស់គេមិនអស្ចារ្យនោះទេ ឯ កែងវិញបានត្រឹមតែជ្រលរបានល្អមើលប៉ុណ្ណោះ ។

យុគ យក្សគីលមានប្រវត្តិប្រកួតចំនួន៩៩ដង ឈ្នះ៧១ដង ចាញ់ចាញ់២៨ដង ។ជំនួបមួយនេះមិនដឹងថាជ័យជំនេះបានទៅយុគ យក្សគីល ឬ អ្នកប្រដាល់រុស្ស៊ីអាត ធឺសស៊ូស៊ីនស្គី នោះឡើយ ។

Yuk-Yeakkyl-Arthurs [800x600]

ចាន់ ប៊ុនហឿនក្លិបនិរោធន៍មានជ័យប្រកួតជាមួយអ្នកប្រដាល់ថៃផាត ថាណា(Phat Thana)ដោយប្រកួតគ្នាក្នុងប្រភេទទម្ងន់៦០គីឡូក្រាម ។

ប៊ុនហឿនមានប្រវត្តិប្រកួតចំនួន៦៩ដង ឈ្នះ៥៨ដង ចាញ់១០ស្មើពិន្ទុ ១ ដង ។ ចំពោះអ្នកប្រដាល់ថៃផាត ថាណាវិញគេធ្លាប់មកប្រកួតនៅស្រុកខ្មែរ២-៣ដងហើយ ។ គេមិនមែនជាអ្នកប្រដាល់ដែលស្រួលបង្ក្រាបនោះទេ ។

អ្នកប្រដាល់ថៃរូបនេះមានប្រវត្តិប្រកួតចំនួន៥៧ដង ឈ្នះ៤៦ ដង ចាញ់១១ ដង ។ចម្បាំងមួយនេះមិនដឹងថាជ័យជំនះធ្លាក់ទៅក្នុងកណ្ដាប់ដៃចាន់ ប៊ុនហឿន ឬ ផាត ថាណានោះឡើយ ។

Chan-Bunheun-Phat-Thana [800x600]

Facebook Comments
Loading...