សូស៊ីណា សង្ស័យជាឃាតករបាញ់សម្លាប់សត្វទន្សោង

0
5136

កំពង់ស្ពឺ៖ មានករណីសម្លាប់សត្វទន្សោងគោព្រៃ មួយក្បាលទម្ងន់ជាង១២០គីឡូក្រាម នៅចំណុចភ្នំពពូល ក្នុងព្រៃសហគមន៍ចំរាក ភូមិត្រពាំងក្រើញ ឃុំប្រាំបីមុម ស្រុកថ្ពង ខេត្តកំពង់ស្ពឺ នៅវេលាយប់ថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៨ សត្វដែលត្រូវគេបាញ់សម្លាប់ ជាសត្វទន្សោងឈ្មោលមួយក្បាល ដែលជាប្រភេទសត្វដ៏កម្រ។

ជនដែលបានបាញ់សម្លាប់សត្វព្រៃ មានឈ្មោះ សូ ស៊ីណា ភេទប្រុស អាយុ៣៨ឆ្នាំ នៅភូមិអង្គ្រង ឃុំស្វាយរំពារ ស្រុកស្វាយទៀប ខេត្តស្វាយរៀង ដកហូតរថយន្ត បានមួយគ្រឿង ម៉ាក VIGO ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខភ្នំពេញ 2M-7435 សាច់ទន្សោង១២០kg ជើងមុខ០២ ភ្លៅក្រោយ០១។ ជនមួយក្រុម រថយន្ត២គ្រឿង អាវុធ០២ដើម កែវឆ្លុះ០៤កែវ ត្រូវបានដកហូតពីក្រុមជនសង្ស័យ។

ពេលនេះកងរាជអាវុធហត្ថស្រុកថ្ពង និងរដ្ឋបាលព្រៃឈើ នគបាលស្រុកបរិស្ថាន កំពុងចុះធ្វើកំណត់ហេតុ កន្លែងកើតហេតុ ដើម្បីបំពេញសំណុំរឿង បញ្ជូនទៅតុលាកាតាមនិតិវិធីច្បាប់៕

IMG-20180323-WA0002

IMG-20180323-WA0003

IMG-20180323-WA0008

IMG-20180323-WA0004

IMG-20180323-WA0006

IMG-20180323-WA0007

IMG-20180323-WA0005

IMG-20180323-WA0000

IMG-20180323-WA0001

Facebook Comments
Loading...