សមត្ថកិច្ចនគរបាលខណ្ឌ៧មករាឃាត់ខ្លួនជនសង្ស័យចំនួន០៤នាក់ករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀន

0
14349

នៅថ្ងៃពុធទី២១/០៣/២០១៨ វេលាម៉ោង១២.០៥នាទី កម្លាំងអធិការដ្ឋានបានឃាត់ខ្លួនជនសង្ស័យចំនួន០៤នាក់ ករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀន នៅចំណុចផ្ទះលេខ១៦៩អឺ៣ហ្សិត ផ្លូវ ៩៣ ភូមិ៩ សង្កាត់មនោរម្យ ខណ្ឌ៧មករារាជធានីភ្នំពេញ ជនសង្ស័យឈ្មោះ ៖

១-លី សីហា ភេទ ស្រី អាយុ ២៨ឆ្នាំ មុខរបរ លក់ខោអាវតាមអនឡាញ ទីលំនៅផ្ទះជួលលេខ ១៦៩អឺ៣ហ្សិត ផ្លូវលេខ៩៣ ភូមិ៩ សង្កាត់ មនោរម្យ ខណ្ឌ៧មករា ។
២-កែវ អូន ភេទ ស្រី អាយុ ២០ ឆ្នាំ មុខរបរ ជួយលក់បន្លែអ៊ុំ ទីលំនៅផ្ទះជួលមិនចាំលេខ ផ្លូវ ១៦៦សង្កាត់អូរឫស្សីទី ២ ខណ្ឌ៧ មករា ។
៣-វីង ធីប៊ុនញឿ ភេទ ស្រី អាយុ២០ឆ្នាំ ជនជាតិវៀតណាម ទីលំនៅប្រទេសវៀតណាម បច្ចុប្បន្នស្នាក់នៅផ្ទះជួលលេខ ១៦៩អឺ៣ហ្សិត ផ្លូវ ៩៣ ភូមិ ៩ សង្កាត់ មនោរម្យ ខណ្ឌ ៧ មករា ។
៤-លី ធីប៉ិចទៀន(LE THI BICH TIEN ភេទស្រី អាយុ២០ ឆ្នាំ ជនជាតិវៀតណាម ទីលំនៅប្រទេសវៀតណាម កាន់លិខិតឆ្លងដែនលេខ C3166282 ចូលមកប្រទេសកម្ពុជាថ្ងៃទី ១៨/០៣/២០១៨ ផុតកំណត់ ១៧/០៤/២០១៨ បច្ចុប្បន្នស្នាក់នៅផ្ទះជួលលេខ ១៦៩អឺ៣ហ្សិត ផ្លូវ ៩៣ ភូមិ ៩ សង្កាត់ មនោរម្យ ខណ្ឌ ៧ មករា ។

វត្ថុតាងដកហូត ៖ ម្សៅក្រាមសថ្លា ចំនួន ០២ កញ្ចប់ធំ , ថ្នាំគ្រាប់ពណ៌ផ្ទៃមេឃចំនួន ១០ គ្រាប់ , ពណ៌ ត្រួចេកចំនួន ០៦ គ្រាប់ , ឈាមជ្រូក ចំនួន ០៣ គ្រាប់ , ជញ្ជីងសំរាប់ថ្លឹងថ្នាំញៀនចំនួន ០១ គ្រឿង , កូនថងសំរាបច្រកថ្នាំញៀនមួយចំនួន និង ឧបករន៍កែឆ្នៃសំរាប់ប្រើប្រាស់ថ្នាំញៀន មួយចំនួន , ទូរស័ព្ទដៃម៉ាក HONER លេខ 067 666 6969 , លិខិតឆ្លងដែន ០១ ក្បាល , អត្តសញ្ញាណប័ណ្ណសញ្ជាតិវៀតណាម ០១ សន្លឹក , ប្រាក់ ចំនួន ១០ ដុល្លារ ។
បច្ចុប្បន្ន វត្ថុតាង និង ជនសង្ស័យទាំង ០៤ នាក់ខាងលើកំពុងឃាត់ខ្លួនអធិការដ្ឋានដើម្បកសាងសំណុំរឿង ។

Image may contain: 8 people, text

Facebook Comments
Loading...