ក្រសួងបរិស្ថាន រៀបចំទិវាមួយម៉ោងសម្រាប់ភពផែនដី ក្រោមប្រធាបទ«ផ្សារភ្ជាប់ទំនាក់ទំនង ជាមួយនឹងផែនដី» 

9
556

នៅក្នុងសន្និសីទសារព័ត៌មានស្តីពី ទិវាមួយម៉ោងសម្រាប់ភពផែនដី ក្រោមប្រធាបទ«ផ្សារភ្ជាប់ទំនាក់ទំនង ជាមួយនឹងផែនដី» នាទីស្តីការក្រសួងបរិស្ថាន ព្រឹកថ្ងៃទី២១ ខែមីនា ឆ្នាំ២០១៨

ឯកឧត្តម ឃុត ចាន់ដារ៉ា អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន បានលើកឡើងថា ការរៀបចំទិវាមួយម៉ោងសម្រាប់ភពផែនដីនេះ គឺជាសកម្មភាពមួយដែលជំរុញ ក៏ដូចជាផ្លាស់ប្តូរនូវឥរិយាបថរបស់ប្រជាជនអោយ មានការសន្សំ សំចៃថាមពល និងចូលរួមការពារភពផែនដី តាមសកម្មភាពផ្សេងៗ សម្រាប់ភពផែនដី តាមរយៈការផ្លាស់ប្តូរ ទំលាប់ប្រចាំថ្ងៃរបស់យើង រួមទាំងចូលរួមក្នុងកិច្ចគាំពារបរិស្ថាន។ ឯកឧត្តមបន្តថា ក្រសួងបរិស្ថាន បានអនុវត្ត ការងារយ៉ាងសកម្មនៅក្នុងការងារបរិស្ថាន ហើយអ្វីដែលសំខាន់គឺទាមទាការចូលរួមអោយបានច្រើនពីសំណាក់ ដៃគូឯកជន យុវជន និងមហាជន នៅក្នុងការងារវិស័យបរិស្ថាន។ ក្នុងឱកាសនេះនេះដែរ លោក សេង ទៀក នាយកអង្គការWWFកម្ពុជា បានលើកឡើងដែរថា នេះជាលើកទី៦ ដែលកម្ពុជាបានរៀបចំកម្មវិធីនេះឡើង ហើយក៏មានការចូលរួមយ៉ាងច្រើនពីមហាជន និងដៃគូ គាំទ្រនៅក្នុងទិវាមួយម៉ោង សម្រាប់ភពផែនដីនេះ ដើម្បីក្រើនរំលឹកឱ្យប្រជាជនទូទៅ ចូលរួមរាល់សកម្មភាពទាក់ទងកិច្ចការពារភពផែន។ លោក សេង ទៀក បានលើកឡើងថាប្រជាពលរដ្ឋអាចអនុវត្តន៍សកម្មភាពប្រចាំថ្ងៃម្តងបន្តិចៗយើងអាចជួយភពផែនដី តាមរយៈការប្រើប្រាសថាមពលប្រកបដោយការទទួលខុសត្រូវ។ ក្នុងដំណើការសួរឆ្លើយជាមួយវាគ្មិនកិត្តិយស ដែលអញ្ជើញចូលរួមជាថ្នាក់ដឹកនាំក្រសួងបរិស្ថាន អង្គការ និងស្ថាប័នដៃគូសហការ តារាចម្រៀងល្បីឈ្មោះ កញ្ញា មាស សុខសោភា ដែលជាទូតសុឆន្ទះនៃអង្គការ WWF និងបានអញ្ជើញជាចូលរួមផងដែរ បានចាត់ទុកថាព្រឹត្តិការណ៍មានប្រយោជន៍សម្រាប់ប្រជាជនទូទៅ លើភពផែនដី ហើយកញ្ញាចូលរួមផ្សព្វផ្សាយបន្តឱ្យបានទូ លំទូលាយទៅដល់ មហាជន ទាក់ទងនឹងនិរន្តរភាពបរិស្ថាន និងចូលរួម ផ្លាស់ប្តូរជាវិជ្ជមាន ក្នុងការជួយភពផែនដីរបស់យើង ។

សូមបញ្ជាក់ថា ទិវាមួយម៉ោងសម្រាប់ភពផែនដី នឹងប្រព្រឹត្តទៅនៅថ្ងៃទី២៤ ខែមីនា ឆ្នាំ២០១៨ វេលាម៉ោង ៥:៣០-៩:០០យប់ នៅបរិវេណមុខទីស្តីការក្រសួងបរិស្ថាន។ ក្រសួងបរិស្ថានលើកទឹកចិត្តធ្វើយ៉ាងណាឱ្យមានការចូលរួមយ៉ាងផុសផុលពីសំណាក់ក្រសួង ស្ថាប័នពាក់ព័ន្ធ វិស័យ ឯកជន មហាជន សហគមន៍មូលដ្ឋាន ក្នុងការប្រមូលផ្តុំគ្នាដើម្បីធ្វើសកម្មភាពលើសពីមួយម៉ោង និងការបង្កើតទំនាក់ទំនងជាសកល ដើម្បីនិរន្តរភាពនៃអនាគតសម្រាប់ភពផែនដី៕

Image may contain: 6 people, indoor

Facebook Comments
Loading...

9 COMMENTS

  1. 我們採用國際及美國食品及藥物管理局FDA認可的CO2 激光儀 LUTRONICS® SPECTRA SPR, 具安全性, 準確度高 . 二氧化碳激光可安全地去除皮膚上的癦痣、肉粒、疣、老人斑等問題。此激光的幼細光束可準確及直接地將要去除的組織氧化,過程快捷,傷口細小及乾淨,對周圍的皮膚傷害減至最少。一般1-2次就可永久去除。

LEAVE A REPLY

Please enter your comment!
Please enter your name here