នាយកប្រតិបត្តិ ក្រុមហ៊ុនរ៉ាហ្ស៊ីង ហ្វីនិក ស្នើសុំកិច្ចសហការពីក្រសួងបរិស្ថានលើការកសាងឡើងវិញនៅតំបន់សៀមប៉ាងខាងលិច

0
11965

ឯកឧត្តម សាយ សំអាល់រដ្ឋមន្ត្រីក្រសួងបរិស្ថាន នៅថ្ងៃទី២០ ខែមីនា ឆ្នាំ២០១៨នេះ បានអនុញ្ញាតឱ្យលោក ចូណាថាន់ អ៊ីមស៍ នាយកប្រតិបត្តិ ក្រុមហ៊ុនរ៉ាហ្ស៊ីង ហ្វីនិក ខូ អិលធីឌី បានចូលជួប និងពិភាក្សាស្តីពីការកសាងឡើងវិញនូវតំបន់សៀមប៉ាងខាងលិចក្នុងខេត្តស្ទឹងត្រែង។ ក្នុងនោះ លោកនាយកប្រតិបត្តិ បានស្នើសុំកិច្ចសហការពីក្រសួងបរិស្ថាប័នលើការកសាងឡើងវិញនៅតំបន់ធម្មជាតិសៀមប៉ាងខាងលិចទាំងបច្ចេកទេស និងមតិយោបល់។

Image may contain: 4 people, people sitting

ទន្ទឹមនឹងនោះ ឯកឧត្តម រដ្ឋមន្ត្រី បានស្វាគមន៍ចំពោះគំនិតថែរក្សា និងចង់បង្កើតតំបន់ធម្មជាតិឡើងវិញនេះដែលនឹងបង្កើតជាតំបន់ទេសចរណ៍ធម្មជាតិដើម្បីរក្សាកំណើនសេដ្ឋកិច្ចនៅមូលដ្ឋានផ្ទាល់ក្នុងទិសដៅពង្រឹងភាពរីកចម្រើនរបស់ប្រជាពលរដ្ឋ។ ទន្ទឹមនឹងនេះ ឯកឧត្តមរដ្ឋមន្ត្រីក្រសួងបរិស្ថាន បានជំរុញឱ្យក្រុមហ៊ុនចំណាយពេលវេលាសិក្សាឱ្យបានច្បាស់លាស់ដើម្បីធានាការអភិវឌ្ឍន៍បែកទេសចរណ៍ធម្មជាតិ៕

Image may contain: 2 people, people sitting, table and indoor

Facebook Comments
Loading...

LEAVE A REPLY

Please enter your comment!
Please enter your name here