មន្ទីរបរិស្ថានខេត្តស្ទឹងត្រែងសូមច្រានចោលទាំងស្រុងចំពោះការផ្សាយបំភ្លើសការពិត

0
6322

សារព័តមានមួយចំនួនដែលបានផ្សាយថាមន្រ្តីមន្ទីរបរិស្ថានខេត្តស្ទឹងត្រែងបានឃាត់គ្រឿងចក្រ ១ គ្រឿង ហើយបានដោះលែងទៅវិញដែលការផ្សាយព័ត៌មាននេះមិនជាការពិតនោះទេ។ ការបំភ្លៃ បំផ្លើស និងផ្សាយព័ត៌មានមិនពិតរបស់សារព័ត៌មានមួយចំនួន នោះគឺគ្រាន់តែដើម្បីបម្រើផលប្រយោជន៍បុគ្គលជាអ្នកសារព័ត៌មានមួយចំនួនប៉ុណ្ណោះ ហើយបង្ហាញពីការខ្វះការអនុវត្តក្រមសីលធម៌វិជ្ជាជីវៈជាអ្នកសារព័ត៌មានយ៉ាងធ្ងន់ធ្ងរ។

មន្ទីរបរិស្ថានខេត្តស្ទឹងត្រែងសូមជម្រាបជូនសាធារណជនឱ្យបានជ្រាបថា មន្ត្រីឧទ្យានុរក្សនៃមន្ទីរបរិស្ថានខេត្តបានឃាត់គ្រឿងចក្រអេស្កាវ៉ាទ័របានចំនួន ២ គ្រឿង និងបានរៀបចំដីកាបញ្ជូនទៅសាលាដំបូងខេត្តស្ទឹងត្រែងនៅថ្ងៃទី១៦ និងថ្ងៃទី១៩ខែមីន ឆ្នាំ ២០១៨ កន្លងទៅដើម្បីចាត់ការតាមនីតិវិធី ច្បាប់។ បច្ចុប្បន្ននេះ សំណុំរឿងបាននិងកំពុងស្ថិតនៅក្នុងដៃរបស់តុលាការ។

កាលពីថ្ងៃទី១៤ ខែមីនា ឆ្នាំ២០១៨ មន្រ្តីមន្ទីរបរិស្ថានស្ទឹងត្រែងបានចុះល្បាតក្នុងដែនជម្រកសត្វព្រៃព្រៃឡង់ ក្នុងភូមិអន្លង់ភេ ឃុំអន្លង់ភេ ស្រុកថាឡាបរិវ៉ាត់ បានឃាត់គ្រឿងចក្រអេស្កាវ៉ាទ័រ ១ គ្រឿង ព៌ណលឿងកំពុងធ្វើសកម្មភាពឈូសឆាយដីព្រៃ និង ១ គ្រឿងទៀតឃាត់នៅថ្ងៃទី១៧ ខែមីនា ឆ្នាំ២០១៨។ សរុបទាំងអស់ ២ គ្រឿង និងបានដឹកយកមករក្សាទុកនៅមន្ទីរបរិស្ថានខេត្ត និងរៀបដីការបញ្ជូនទៅតុលាការខេត្ត។

អាស្រ័យហេតុនេះ សូមបណ្តាញសារព័ត៌មាន និងសាធារណជនមេត្តាជ្រាបជាព័ត៌មាន!

Image may contain: sky, outdoor and nature

Image may contain: sky and outdoor

Facebook Comments
Loading...