រណ្តៅដីលោកញ៉ែមរចនាប្រើរថយន្តដឹកអាចម៍ដីចេញពីរណ្តៅគ្មានភាពទទួលខុសត្រូវ ធ្វើអោយប៉ះពាល់សុខភាពប្រជាពលរដ្ឋ…!

0
2907

កណ្តាល: រណ្តៅដី១កន្លែងជីកគ្មានបទដ្ឋានត្រឹមត្រូវនឹងដឹកអាចម៍ដីតាមរថយន្តបើកលឿនឆ្លងកាត់ផ្លូវបេតុងចូលលំនៅដ្ឋានរបស់ប្រជាពលរដ្ឋធ្វើអោយហុយប៉ះពាល់សុខភាពខណៈមានធូលីដីហុយចូលផ្ទះ។

ប្រជាពលរដ្ឋរស់នៅក្នុងឃុំស្អាងភ្នំស្រុកស្អាងខេត្តកណ្តាល បានកើតការក្តៅក្រហាយខណៈ រថយន្តដឹកដីឆ្លងកាត់លើផ្លូវបេតុងចូលទៅចាក់នៅភូមិតានូឃុំស្អាងភ្នំដោយបើកបរមានលឿនលើផ្លូវបេតុងហើយមិនគ្រប់តង់អោយត្រឹមត្រូវតាមបទដ្ឋានបច្ចេកទេសដែលក្រសួងរ៉ែនិងថាមពលណែនាំនោះឡើយ។

ប្រភពបន្តថារថយន្តដឹកអាចម៍ដីទាំងនេះគេស្គាល់ថាដឹកចេញពីរណ្តៅដីរបស់លោក ផ្កាយ២ ញ៉ែម រចនា ដ៍មានអំណាច គ្មានប្រជាពលពលរដ្ឋណាហ៊ានប៉ះពាល់ឡើយសូម្បីតែអាជ្ញាធរភូមិឃុំ។ ប្រភពបន្តថារណ្តៅដីរបស់លោកផ្កាយពីនេះស្ថិតនៅអូគង់ ខាងត្បូងវត្តស្អាងភ្នំឃុំស្អាងភ្នំស្រុកស្អាងខេត្តកណ្តាលបានប៉ះពាល់ខណៈហុយដីមកលើលំនៅដ្ឋានរបស់គាត់និងលើផលដំណាំជាពិសេសហុយធូលីដីចូលផ្ទះប៉ះពាល់សុខភាពរបស់ពួកគាត់ហើយពួកគាត់កំពុងព្រួយបារម្មណ៍ពីសុវត្តិភាពកូនចៅរបស់ពួកគាត់ដែលធ្វើដំណើរទៅធ្វើការឬទៅរៀនព្រោះរថយន្តដឹកដីទាំងនោះបើកលឿនៗមិនគិតពីរអ្នកធ្វើដំណើរនិយាយមកគឺពួកគេគិតតែពីផលប្រយោជន៍ខ្លួនមិនគិតផលប៉េះពាល់អ្នកដ៍ទៃ។

ទាក់ទិននឹងការលើកឡើងរបស់ប្រជាពលរដ្ឋផងដែរលោកផ្កាយពីបានឆ្លើយតបយ៉ាងគ្រោធគ្រាតជាអ្នកយកព័ត៌មានយ៉ាងដូច្នោះ (ថាបើឃើញហុយរថយន្តមិនចងតង់មិនគ្រប់ជាពិសេសមានបទល្មើសផ្សេងៗ សូមថតផ្សាយទៅ គឺ ផ្សាយម៉ាស្រលាញ់ទៅ) ការលើកឡើងដូច្នេះធ្វើអោយពលរដ្ឋនៅក្នុងភូមិឃុំមានការខកចិត្តដោយសារតែលោកផ្កាយពីប្រើសិទ្ធិហួសគ្មានការទទួលខុសត្រូវដោយយកប្រយោជន៍ផ្ទាល់ខ្លួនធ្វើអោយប៉ះពាល់ដល់ប្រជា
ពលរដ្ឋក្នុងភូមិជាច្រើនគ្រួសារ តើនេះជាមន្ត្រីបម្រើរាស្ត្រឬ?

ប្រជាពលរដ្ឋបានសុំណូមពរយ៉ាងទទូចដល់មន្ត្រីជំនាញនឹងអាជ្ញធរមូលដ្ឋានជាពិសេសលោកអភិបាលខេត្តមេត្តាជួយចុះពិនិត្យលើរណ្តៅដីខាងលើនេះផងគឺប៉ះពាល់ដល់ការរស់នៅនិងសុខភាពបងប្អូនប្រជាពលរដ្ឋផងដែរ ។

លោកប៉ិចវុទ្ធីប្រធានការិល័យរ៉ែនឹងថាមពលស្រុកស្អាងបានអោយដឹងថា រណ្តៅដីខាងលើនេះ ទើបធ្វើច្បាប់ចេញពីមន្ទីរ៉ែ និងថាមពលខេត្តកណ្តាលលោកថាដំបូងក្រសួងរ៉ែនឹងថាមពលបានចុះពិត្យឃើញថារណ្តៅដីនេះមិនមានច្បាប់ទម្លាបនៅឡើយ ហើយថ្មីៗនេះមន្ទីបានរៀបចំធ្វើច្បាប់នឹងបង់សុយសារ តែទោះយ៉ាងណាបើមានការប៉ះពាល់ជាមួយប្រជាពលរដ្ឋ ខាងមន្ត្រីរ៉ែនឹងថាមពលពិនិត្យនិងនែនាំដល់ម្ចាស់រណ្តៅបន្ថែមនិងឈានដល់ការបិទរណ្តៅក្នុងរមួយអាទិត្យទើបអនុញាត្តិបើកដំណើការឡើងវិញ៕ ដោយសនសុភ័ក្ដ

Facebook Comments
Loading...