ប្រជាពលរដ្ឋឃុំសំបូរមាសស្រុកមុខកំពូលចោទក្រុមហ៊ុនឩកញ៉ាអេងឌីប៉ូរំលោភយកដីស្រែប្រាំងរបស់ពួកគាត់…!

0
30067

(ខេត្តកណ្តាល) ប្រជាពលរដ្ឋប្រម៉ាណជាង២០០គ្រួសារនៅភូមិស្លែងឃុំសំបូរមាសស្រុកមុខកំពូល បានចោទក្រុមហ៊ុនលោកឧកញ៉ាអេង ឌីបូ ប្រើសន្តិសុខមកពង្រាយដាក់ប៉ុស្តិ៍គោលដៅដើម្បីរំលោភយកដីពួកគាត់ ៖
លោកនាង ណីម រសនៅភូមិស្លែងឃុំសំបូមាសស្រុកមុខកំពូលខេត្តកណ្តាលបានអោយដឹងថាការលើកគ្នាមកតវានៅព្រឹកថ្ងៃទី១៩ខែមីនាឆ្នាំ២០១៨នេះមិនមែនជាលើទីមួយនោះទេ គឺជាលើកទី៣ហើយបន្ទាប់ពីមានក្រុមសន្តិសុខរបស់ឧកញ៉ា អេង ឌីប៉ូ បានបោះតង់លើដី អាស្រាយផលរបស់គាត់និងដេកយាមទាំងយប់ទាំងថ្ងៃថែមទាំងមិនអោយពលរដ្ឋចេញចូលអាស្រាយផលលើដីដែលធ្លាប់អាស្រាយកន្លងទៅ។ ដោយសំអាងថាជាដីរបស់សហគមន៍រដ្ឋដើម្បីអភិវឌ្ឈន៍។ ភ្លាមៗនោះក៍មានអវត្តមានរបស់អាជ្ញាធរឃុំស្រុកចុះមក អន្តរាគមន៍ទប់ស្កាត់មកលើក្រុមសន្តិសុខដែលយាមដីឲ្យលោកឩកញ៉ា ឌីប៉ូជាដាក់ប៉ុស្តិ៍ និងចរចាជាមួយក្រុមហ៊ុនទើបក្រុមសន្តិសុខយល់ព្រមដកកម្លាំងចេញលើដីចំណុចបឹងប្រលោះថ្កូវដែលស្ថិតនៅភូមិអន្លុងស្លែងឃុំសំបួរមាសស្រុកមុខកំពូលខេត្តកណ្ដាលតែម្តង ។

ប្រជាពលរដ្ឋបានបញ្ជាក់អោយដឹងថាដីក្នុងភូមិអន្លង់ស្លែងចំណុចប្រលោះថ្កូវ មានផ្ទៃដីប្រមាណ២០០ហិចតាជាដីរបស់ ប្រជាពលរដ្ឋជាង៣០០គ្រួសារបានអាស្រាយផលតាំងពីឆ្នាំ១៩៧៩មកម្លេះ។

ប្រជាពលរដ្ឋទាំងនោះក៍បានស្នើសុំដល់អាជ្ញាធរដែលពាក់ពន្ធ័ជាពិសេសឯកឧត្តមបណ្ឌិតម៉ៅ ភិរុណ អភិបាលនៃអភិបាលខេត្តកណ្តាលជួយអន្តរាគមន៍រកយុត្តិធម៍ខណៈក្រុមហ៊ុនមករំលោភបំពាន់លើដីរបស់ពួកគាត់ព្រមទាំងយកសន្តិសុខមកយាមការពារដីនិងហាមមិនអោយចូលអាស្រាយផល ថែមទៀតផង។

លោក ព្រុំ ឈឹន មេឃុំសំបួរមាសបានលើកឡើងអោយភ្នាក់ងារយើងដឹងថា:ប្រជាពលរដ្ឋដែលរស់នៅក្នុងភូមិអន្លុងស្លែងនេះមានចំនួន៣០០គ្រួសារប៉ុន្តែដីដែល
ខាងក្រុមហ៊ុនព័ទ្ធយកនោះមានជាង២០០ហិចតាហើយកន្លងមកបងប្អូនប្រជាពលរដ្ឋខាងលើក៍បានមកប្ដឹងមកលោកដែរអំពីបញ្ហាភ័យខ្លាចចំពោះកងសន្តិសុខក្រុមហ៊ុនលោកឩកញ៉ាឌីប៉ូតែងតែហាមឃាត់រារាំងមិនឲ្យពួកគាត់ចូលទៅប្រកបមុខរបរកសិកម្ម(ធ្វើស្រូវប្រាំង)ហើយពេលខ្លះក្រុមសន្តិសុខរបស់លោកឩកញ៉ាឌីប៉ូ បានគំរាមកំហែងហាមមិនអោយចូលលើដីរបស់គាត់ថែមទៀតផង។

ទាក់ទិនទៅនិងការចោទប្រកាន់របស់ប្រជាពលរដ្ឋខាងលើ លោក តាំងសុឃី ជំនួយការណ៍លោក ឧកញ៉ាបាននិយាយតាមទូសព្ទ័ដោយបតិសេធហើយលោកសុំអះអាងចំពោះមុខច្បាប់ចំពោះសារណធាណៈជន ថាអ្នកណាមួយអះអាងថាជាដីរបស់ខ្លួនគឺ សូមបង្ហាញឯកសារដីដោយពិតប្រកដជាក់លាក់ច្បាស់សាល់ ព្រោះអ្នកដែលមានដីពិតប្រកដដែលអាស្រាយផលគឺក្រុមហ៊ុនបានសម្របសម្រួលដោះស្រាយតាមគោលការណ៍អស់ទៅហើយ សរុបរួមក្រុមហ៊ុនអេង ឌី ប៉ូ មិនមានការរំលោភបំពាន់លើដីរបស់ប្រជាពលរដ្ឋម្នាក់ណាមួយទេ ។លោកថាដីទាំងនោះ គឺក្រុមហ៊ុនអេង ឌីប៉ូ សុខចិត្តចំណាយលុយផ្ទាល់ខ្លួនរបស់ក្រុមហ៊ុនយ៉ាងច្រើន ដើម្បីសម្របសម្រួសដល់ប្រជាពលរដ្ឋរាបពាន់គ្រួសារ ក្នុងការដោះស្រាយរួចមកហើយ ។ ប្រសិនបើបងប្អូនណាអះអាងថាដីអាស្រាយផលរបស់ពួកគាត់ពិតប្រដកមែន ប៉ុន្តែបើក្រុមហ៊ុនមិនបានដោះស្រាយ គឺក្រុមហ៊ុនក៍បានឃ្វាលដីចេញមិនអោយខួចការរបស់ក្រុមហ៊ុនឡើយ គឺឃើញថាក្រុនហ៊ុមមិនបានរំលោភដីប្រជាពលរដ្ឋម្នាក់ណាទេ ។

លោក តុង ស៊ីវម៉ីអភិបាលស្រុកមុខកំពូលបានអោយដឹងថា ដោយប្រជាពលរដ្ឋមានការភ័យខ្លាចខណៈមានក្រុមសន្តិសុខមកដាក់ប៉ុស្តិ៍លើដីនៅចំណុចខាងលើ ហើយពួកគាត់ចូលទៅប្រកបរបររកត្រីនឹងធ្វើស្រែស្រូវប្រាំងនៅតំបន់នោះ មានក្រុមសន្តិសុខហាមឃាត់សួរពីមុខពីក្រោយសួរនាំទៅណាមកណាចឹងួកគាត់ភ័យខ្លាច ដោយក្រុមសន្តិសុខទាំងនោះមកយាមដីសហគមន៍របស់ដ្ឋដែលជាដីសាម្បទានក្រុមហ៊ុនអេង ឌីប៉។

លោកអភិបាលបានជំរាបប្រជាពលរដ្ឋថាលោកការពារតែច្បាប់ត្រូវនោះទេ បើបងប្អូនទៅកាប់ឆ្ការដីព្រៃជិតដីរបស់ឧកញ៉ា ឌី ប៉ូ ដែលជាដីរបស់បងប្អូនកសិកម្មចាប់ធ្វើ គឺបងប្អូនបានកាប់ឆ្ការបន្តទៀត ហើយប្រជាពលរដ្ឋលក់ដូរជាសិទ្ធិរបស់បងប្អូនដោយក្នុងតម្លៃណាមួយ។លោកថាព្រឹកមិញនេះលោកមកដោះស្រាយស្មើសុំអោយកម្លាំងក្រុមសន្តិសុខរបស់ក្្រុមហ៊ុនដកចេញពីកន្លែងដីកើតហេតុខាងលើនេះកុំអោយ ថ្នាំងថ្នាក់ពីសំណាក់ប្រជាពលរដ្ឋនិងដើម្បីអោយបងប្អូនប្រជាពរដ្ឋចេញចូលបានប្រកបរបរដូចដើមឡើងវិញ។

សូមបញ្ចាក់ផងដែរករណីខាងលើនេះជាលើកទី៣ហើយដែលក្រុមសន្តិសុខរបស់លោកឩកញ៉ាឌីប៉ូបង្កភាពក្ដៅក្រហាយខណៈយកកម្លាំងមកយាមដីដែលប្រជាពរដ្ឋអាស្រាយផលរាល់ជារាងឆ្នាំមិនដែលអះខាន់ឡើយ៕ធឿនវិទ្ធី

Facebook Comments
Loading...